សម្តេច​ ​ហ៊ុន​ ​សែន​ ​សុំ​ឲ្យ​បង​ប្អូន​ប្រជាពលរដ្ឋ​ថែរក្សា​សន្តិភាព​ ​និង​ទប់ស្កាត់​កុំ​ឲ្យ​សង្រ្គាម​និង​របប​ប្រល័យ​ពូជសាសន៍​វិល​មក​កម្ពុជា​សារ​ជាថ្មី​

​ក្នុង​ឱកាស​ ​ទិវា​ជាតិ​នៃ​ការ​ចងចាំ២០ឧសភា​ ​នេះ​ ​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្រ្តី​ ​នៃ​កម្ពុជា​ ​បាន​ស្នើ​សូមឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ ​ចូលរួម​ថែរក្សា​ការពារ​សន្តិភាព​ឲ្យបាន​គង់វង្ស​ជា​រៀង​រហូត​ ​ហើយ​នាំគ្នា​ទប់ស្កាត់​កុំ​ឲ្យ​សង្រ្គាម​និង​របប​ប្រល័យ​ពូជសាសន៍​វិល​មក​កម្ពុជា​សារ​ជាថ្មី​។

​សម្តេច​តេជោ​បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្ក​មរ​បស់​សម្តេច​ថា​ ​ថ្ងៃទី២០​ ​ឧសភា​នេះ​ ​គឺជា​ ​«​ទិវា​ជាតិ​នៃ​ការ​ចងចាំ​»​ ​ដែល​រំលឹក​ដល់​ជនរងគ្រោះ​ ​និង​ការឈឺចាប់​ពី​ឧក្រិដ្ឋ​កម្ម​ ​ដែល​បាន​កើតឡើង​ក្នុង​របប​ប្រល័យ​ពូជសាសន៍​ប៉ុ​លព​ត​ ​(​១៧​ ​មេសា​ ​១៩៧៥​ ​-​៧​ ​មករា​ ​១៩៧៩​)​។​ ​គោ​លបំ​ណ​នៃ​ទិវា​ជាតិ​នៃ​ការ​ចងចាំ​ ​គឺ​បង្កើត​ឡើង​ដើម្បីរំលឹក​ ​និង​គោរព​វិញ្ញាណក្ខន្ធ​ ​និង​ធ្វើបុណ្យ​ឧទ្ទិស​កុសល​ដល់​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ជាង៣លាន​នាក់​ ​នៅក្នុង​របប​ប៉ុ​លព​ត​ដ៏​ឃោរឃៅ​នេះ​។​

​ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន​លើសលុប​ ​បានដឹង​ ​និង​យល់​ច្បាស់​អំពី​រឿងរ៉ាវ​សោកនាដកម្ម​ ​ដ៏​ជូរចត់​ដែល​ប្រជា​ជា​ពលរដ្ឋខ្មែរ​មួយ​ប្រទេស​បាន​ឆ្លងកាត់​ជិត៣ទសវត្សរ៍​ ​ក្នុង​ភ្នក់ភ្លើង​សង្គ្រាម​ ​និង​ទឹកភ្នែក​ ​ការ​កាប់សម្លាប់​ ​បំផ្លិច​បំផ្លាញ​ ​ការ​ជម្លៀស​ចេញពី​ទីលំនៅ​របស់​ខ្លួន​ដោយបង្ខំ​ ​និង​ការ​បង្ខំ​ឱ្យធ្វើ​ការ​ដូច​សត្វ​ ​គ្មាន​ពេលសម្រាក​ ​ពេល​ឈឺ​គ្មាន​ថ្នាំ​ព្យាបាល​ ​គ្មាន​អាហារ​បរិភោគ​គ្រប់គ្រាន់​ ​គ្មាន​សិទ្ធិ​សេរីភាព​ ​គ្មាន​លទ្ធិប្រជាធិបតេយ្យ​ ​ហើយ​សូម្បីតែ​សិទ្ធិ​រស់រាន​មានជីវិត​ ​ដែល​ជា​សិទ្ធិ​មូលដ្ឋាន​ ​មាន​តាំងពី​កំណើត​របស់​មនុស្ស​ក៏​គ្មាន​ដែរ។​

​សព្វថ្ងៃ​នេះ​ ​ក្រោយពី​កម្ពុជា​មាន​សន្តិភាព​ផុត​ពី​សង្គ្រាម​ ​គឺ​ពលរដ្ឋ​រស់នៅ​សុខ​ស្រួល​ជាមួយ​ក្រុម​គ្រួសារ​ ​ហើយ​មានការ​ងារ​ ​និង​មុខរ​បបរ​ធ្វើ​ទៅតាម​សមត្ថភាព​ ​និង​ចំណង់​ចំណូល​ចិ​ត្ត​រៀង​ៗ​ខ្លួន​ ​ជាមួយនឹង​ជីវភាពរស់នៅ​ធូរធារ​សមរម្យ​។​

​សន្តិភាព​បាន​ផ្តល់​ឱកាស​គ្រប់យ៉ាង​ ​ដល់​ពលរដ្ឋ​ក្នុង​ការ​កសាង​សង្គម​គ្រួសារ​,​ ​សហគមន៍​ ​និង​ប្រទេសជាតិ​ឱ្យ​កាន់តែ​រីកចម្រើន​ឆាប់រហ័ស​។​ ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​ការពារ​សន្តិភាព​ ​ឲ្យបាន​គង់វង្ស​ជា​រៀង​រហូត​ ​ហើយ​នាំគ្នា​ទប់ស្កាត់​កុំ​អោយ​សង្រ្គាម​និង​របប​ប្រល័យ​ពូជសាសន៍​វិល​មក​កម្ពុជា​សារ​ជាថ្មី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close