ស្ថានភាពកំពុងតែតានតឹង អាមេរិកធ្វើសមយុទ្ធមានការចូលរួមពីនាវាផ្ទុកយន្តហោះនិងជិតអ៊ីរ៉ង់
កម្លាំងទាហានជើងទឹកអាមេរិកបានធ្វើសមយុទ្ធ ជាទ្រង់ទ្រាយធំ ក្នុងពេលជាមួយគ្នានេះដែរអង់គ្លេសក៏បានបញ្ជូនទាហាន ទៅកាន់តំបន់មជ្ឈិមបូព៌ាបង្កើនការយាមល្បាតនៅទីនោះ។
សារព័ត៌មាន Sputnik បានផ្សាយថា នាវាចម្បាំងអាមេរិក និងនាវាផ្ទុកយន្តហោះកំពុងតែថ្វើសមយុទ្ធ បង្កើនសមត្ថភាពការពារ និងវាយលុកទៅលើសត្រូវ ក្នុងនោះទប់ស្កាត់ការគំរាមកំហែងពីងអ៊ីរ៉ង់។
កាលពីថ្ងៃទី១៩ខែឧសភា កម្លាំងទាហាន ជើងទឹកអាមេរិកបានធ្វើសមយុទ្ធ ទ្រង់ទ្រាយធំ មាននាវាផ្ទុកយន្តហោះ USS Abraham Lincoln និងនាវាវាយលុក USS Kearsage សហការជាមួយកម្លាំងទាហានជើងទឹក វាយឡើងគោក។
កងពលនាវាផ្ទុកយន្តហោះ ដឹកនាំដោយនាវា USS Abraham Lincoln បានទៅកាន់តំបន់មជ្ឈឹមបូព៌ា ជាសារសំខាន់ព្រមានដល់ប្រទេសអ៊ីរ៉ង់ ក្រៅពីនេះក៏បានបញ្ជូនយន្តហោះចម្បាំទម្លាក់គ្រាប់ និងវាយលុកជាច្រើនទៅកាន់ទីនោះផងដែរក្នុងនោះមានប្រទេសកាតា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។