ហាត់សមត្រៀមសម្រាប់ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល
អភិបាលខេត្តតាកែវរួមជាមួយមន្រ្តីជុំវិញខេត្ត កាលពីថ្ងៃទី២០ ឧសភា បានរៀបចំធ្វើការភ្ជួររាស់សាកល្បង សម្រាប់ត្រៀមក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ដែលនឹងប្រព្រឹត្ត ទៅក្រោមព្រះរាជាធិបតី ព្រះករុណា ព្រះមហាក្សត្រ នាថ្ងៃទី២២ ខែឧសភា ស្អែកនេះ។
សូមបញ្ជាក់ថា សម្រាប់ឆ្នាំនេះ តាមការគ្រោងទុក ព្រះរាជពិធីនេះនឹងត្រូវប្រារព្ធធ្វើនៅពហុកីឡដ្ឋានគិរីវង្សសុខសែនជ័យ ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ។
តាមការកត់ត្រាកន្លងមក ព្រះរាជពិធីច្រត់ព្រះន័ង្គលគឺធ្វើឡើងក្នុងគោលបំណងចំនួន៤សំខាន់ៗ រួមមាន ១.ប្រាប់កសិករថា ដល់រដូវធ្វើស្រែហើយ, ២. ផ្សងការបរិភោគរបស់គោឧសភរាជ និងការបួងសួងសុំទឹកភ្លៀង និងទិន្នផលដំណាំ, ៣. ការដឹងគុណ សំដៅដល់ការដឹងគុណរបស់ប្រជានុរាស្ត្រចំពោះអាទិទេព ក៏ដូចជាមេឃ ដែលបានបង្អុរភ្លៀង និង ៤.គេជឿជាក់ថា ស្ដេចមេឃ គឺជាមនុស្សដែលមានឥទ្ធិពលលើការគ្រប់គ្រង ឬបញ្ជាធរណី និងមេឃបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។