ឥណ្ឌូ​នេ​ស៊ី​ប្រកាស​លទ្ធផល​បោះឆ្នោត​ជា​ផ្លូវការ​ ​ប្រធានាធិបតី​ ​Widodo​ ​បន្តជាប់​ឆ្នោត​

​លទ្ធផល​បោះឆ្នោត​ជា​ផ្លូវការ​ ​នៅ​ឥណ្ឌូ​នេ​ស៊ី​ ​ត្រូវ​បាន​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ប្រកាស​នៅ​ថ្ងៃទី២១ខែឧសភា​ ​ដោយ​ជ័យ​ជំ​នៈ​បាន​ទៅលើ​ ​ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី​ ​ដដែល​ ​។​ ​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​បាន​ប្រកាស​ថា​ ​លោកJoko​ ​Widodo​ ​ទទួល​បាន​សំឡេង​គាំទ្រ​ ​៥៥,៥ភាគរយ​ ​ចំណែក​គណបក្ស​ប្រឆាំង​របស់​លោក​ ​Prabowo​ ​Subianto​ ​ទទួល​បាន​ ​កា​គំ​ទ្រ​ ​៤៤,៥ភាគរយ​។​

​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ ​ឥណ្ឌូ​នេ​ស៊ី​បាន​បញ្ជាក់​ថា​ ​លោកJoko​ ​Widodo​ ​ទទួល​បាន​ជ័យ​ជំ​នៈ​ ​បន្ត​ដឹកនាំ​ប្រទេសជាតិ​ថែម​មួយ​អាណត្តិ​ ​ទៀត​ ​។​ ​ប្រធាន​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ ​លោក​ ​Arief​ ​Budiman​ ​បាន​បញ្ជាក់​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន​ថា​ ​សេចក្តី​សម្រេច​ជា​ផ្លូវការ​ ​បាន​ប្រកាស​នៅ​ថ្ងៃទី២១ខែឧសភា​នេះ​ ​នឹង​មាន​ប្រសិទ្ធិ​ភាព​ ​ក្នុង​ពេលនេះ​តែ​ម្តង់​។​

​គម្រោង​ ​ប្រកាស់​លទ្ធផល​របស់​គណៈកម្មការ​នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី២២ខែឧសភា​ ​ប៉ុន្តែ​ដើម្បី​រក្សា​សន្តិសុខ​ក្នុង​ពេល​ប្រកាស​លទ្ធផល​ ​មុន​ពេល​មួយថ្ងៃ​ ​។​កម្លាំង​សន្តិសុខ​ ​ជាង៣២ពាន់​នាក់​បាន​ដាក់​ពង្រាយ​នៅ​រដ្ឋធានី​ចា​ការ​តា​ដើម្បី​ទប់ស្កាត់​អំ​ពើ​ហឹង្​សា​កើតឡើង​។​

​ឥណ្ឌូ​នេ​ស៊ី​បាន​បោះឆ្នោត​ ​នៅ​ថ្ងៃទី១៧ខែមេសា​ ​កន្លងមក​ ​ដែល​ជា​ការបោះឆ្នោត​ ​មួយថ្ងៃ​ធំ​បំផុត​នៅ​លើ​ពិភពលោក​ ​ដើម្បី​ជ្រើសរើស​ ​ប្រធានាធិបតី​ ​អនុ​ប្រធានាធិបតី​ ​និង​តំណាងរាស្ត្រ​ ​ជាង​ ​២០ពាន់​នាក់​គ្រាប់​ជាន់ថ្នាក់​នៅក្នុង​ប្រទេស​នេះ​ ​អាណត្តិ​ ​ពីឆ្នាំ២០១៩​-​២០២៤​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close