ចម្លាក់​តំណាង​ការរក​ទុក្ខទោស​នៅ​សម័យ​ប៉ុលពត ដាក់​សម្ពោធ​នៅមុខ​ស្ថានទូត​បារាំង​

រូបចម្លាក់​ដែល​តំណាង​ឲ្យ​ការ​ទទួលរង​ទុក្ខទោស និង​ការបាត់​បង់ជីវិត​នា​សម័យ​ប៉ុលពត ត្រូវបាន​សម្ពោធ​កាលពី​រសៀល​ថ្ងៃ​ម្សិលមិញ នៅខាងមុខ​ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា​។​

​ពិធី​សម្ពោធ​កាលពី​រសៀល​ថ្ងៃ​ម្សិលមិញ​នេះ ក៏មាន​ការចូលរួម​ពី​មន្ត្រី មកពី​ស្ថាប័ន​ផ្សេងៗ ដោយមាន​រៀបចំ​ការ​ពិធីសូត្រមន្ត​និង​ឧទ្ទិស​កុសល់​ពី​ព្រះសង្ឃ ទៅ​តាមបែប​ប្រពៃណី​ខ្មែរ ។​

​វិចិត្រករ​ដែលជា​កូនកាត់​បារាំង​ខ្មែរ លោក អ៊ីង ភូ​សិ​រា អ្នក​សិ​ល្បះ និង​ជា​សាស្ត្រាចារ្យ​សូន​រូប​នៅ​ប្រទេស​បារាំង​បាន​មានប្រសាសន៍ថា មូលហេតុ​ដែល​លោក​កសាង​រូប​មនុ​ស្ស៍​ដេក​ផ្ងា​ក្បាល​ចុះក្រោម​លើ​ដៃ​សំពះ​បែបនេះ ដើម្បី​បញ្ចាក់​ពី​កា​ឈឺចាប់ និង​ទទួលរង​ទុក្ខទោស​ទណ្ឌកម្ម  និង​ការជម្លៀស​ខ្លួន រួមទាំង​ការបាត់បង់​អាយុជីវិត​ប្រជាជន ជាតិ​និង​អន្តរជាតិ​នា​សម័យ​ប៉ុលពត​។​

​លោក​បាន​បន្តទៀតថា មូលហេតុ​ដែល​លោក​យក​រូបនេះ​មក​តម្កល់​នៅទីនេះ គឺ​ដោយសា​តែ​លោក​ចង់​ឲ្យ​បងប្អូន​ប្រជាជន​ទាំងអស់​នឹក និង​ចងចាំ​កាលពី​សម​យ័​ប៉ុលពត ។ ក៏​ជាទី​កន្លែង​សម្រាប់​គោរ​រ​ពបូរ​ជា​ដល់​ប្រជាជន​ដែល​ស្លាប់បាត់​បង់ជីវិត​នា​សម​យ័​ប៉ុលពត​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close