មេគយ​សាខា​ខេត្តមណ្ឌលគិរី​ ​លោក​ ​ហ៊ុយ​ ​សុ​ជាតិ​ ​កំពុង​ល្បីល្បាញ​ខាង​ពុករលួយ​ឃុបឃិតជាមួយ​ឈ្មួញ​ ​?​

​ថ្មី​ៗ​នេះ​ប្រភព​ពី​មន្ត្រី​គយ​ក្នុង​ខេត្តមណ្ឌលគិរី​ ​បាន​ឲ្យដឹង​ថា​ ​ចាប់តាំងពី​ទទួល​បាន​តំណែង​ជា​មេគយ​ខេត្តមណ្ឌលគិរី​ ​រួចមក​គឺ​លោក​ ​ហ៊ុយ​ ​សុ​ជាតិ​ ​កំពុង​សាង​ភាព​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ស្រង់​ដើម​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​ ​ដូច្នេះហើយ​ទើប​មាន​សេចក្ដី​អំពាវនាវ​ឲ្យ​លោក​ ​អូន​ ​ព័ន្ធ​មុនី​រ័ត្ន​ ​ដែល​ជារ​ដ្ឋ​មន្ត្រី​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ​ក៏ដូចជា​លោក​ ​គុណ​ ​ញឹម​ ​ដែល​ជា​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ ​ចាត់វិធានការ​ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី​ទាំងឡាយ​របស់​លោក​ ​ហ៊ុយ​ ​សុ​ជាតិ​ ​មេគយ​ខេត្តមណ្ឌលគិរី​ ​ជាបន្ទាន់​។​

​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​ទ្វេភាគី​ដាក់ដាំ​ ​ស្រុក​អូរ​រាំង​ ​ខេត្តមណ្ឌលគិរី​ ​បាន​បង្ហើប​ឲ្យដឹង​ថា​ ​ឈ្មួញ​នាំចូល​ទំនិញ​និង​ប្រេងសាំង​គេចពន្ធ​តាម​ច្រក​នេះ​យ៉ាង​ពេញបន្ទុក​ ​ព្រោះ​លោក​ ​ហ៊ុយ​ ​សុ​ជាតិ​ ​មេគយ​ខេត្តមណ្ឌលគិរី​ ​បើកដៃ​ឲ្យ​ប្រធាន​ការិយាល័យ​គយ​ច្រក​ដាក់ដាំ​ ​ធ្វើ​អ្វី​ៗ​តាមអំពើចិត្ត​។​

​តាម​ការ​បង្ហើប​ពី​មន្ត្រី​គយ​ក្នុង​ខេត្តមណ្ឌលគិរី​ ​មួយចំនួន​បាន​ឲ្យដឹង​ថា​ ​ទំនង​លោក​ ​ហ៊ុយ​ ​សុ​ជាតិ​ ​ចំណាយ​លុយ​យ៉ាងច្រើន​ដើម្បី​ទទួល​បាន​តំណែង​ជា​មេគយ​ខេត្តមណ្ឌលគិរី​ ​ទើប​លោក​ ​ហ៊ុយ​ ​សុ​ជាតិ​ ​ប្រើ​តួនាទី​និង​អំណាច​របស់​ខ្លួន​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​យ៉ាង​តក់ក្រហល់​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ឡើយ​។​ ​ប្រភព​បាន​ឲ្យដឹង​ទៀត​ថា​លោក​ ​ហ៊ុយ​ ​សុ​ជាតិ​ ​កំពុង​អនុវត្តន៍​តាម​បទពិសោធន៍​កាល​នៅ​ធ្វើជា​ប្រធាន​ការិយាល័យ​គយ​ច្រក​ប៉ោយប៉ែត​ ​ក្នុង​ការប្រព្រឹត្ត​អំពើពុករលួយ​ ​ហើយ​យកឈ្មោះ​មេ​គយ​ធំៗ​មក​ធ្វើជា​ខែល​ដើម្បី​បិទបាំង​ទង្វើ​របស់​ខ្លួន​យ៉ាងងងើល​។​

​នៅ​ច្រក​ទ្វេភាគី​ណា​មលៀរ​ ​ហៅ​ច្រក​ប៉ុ​ស្ដិ៍៧​ ​ក៏ដូចជា​ច្រក​ទ្វេភាគី​ឡា​ប៉ា​ខេ​ ​ក៏​ឈ្មួញ​អាច​នាំចូល​ទំនិញគេចពន្ធ​ ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់យ៉ាង​ពេញបន្ទុក​ផង​ដែរ​ ​ព្រោះ​លោក​ ​ហ៊ុយ​ ​សុ​ជាតិ​ ​បណ្ដោយឲ្យ​មន្ត្រី​គយ​នៅ​ច្រក​ទ្វេភាគី​ទាំង២នោះ​ធ្វើ​អ្វី​ៗ​តាមអំពើចិត្ត​។​

​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក​ ​ហ៊ុយ​ ​សុ​ជាតិ​ ​មេគយ​ខេត្តមណ្ឌលគិរី​ ​បាន​ឲ្យដឹង​ថា​ ​ដោយសារ​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយក​ដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ ​ទើប​លោក​ ​ហ៊ុយ​ ​សុ​ជាតិ​ ​អាច​ផ្ទេរ​ពី​តំណែង​ប្រធាន​ការិយោ​ល័យ​គយ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ ​មក​ធ្វើជា​មេគយ​ខេត្តមណ្ឌលគិរី​ ​យ៉ាង​រលូន​។​ ​បន្ទាប់ពី​ទទួល​បាន​តំណែង​ជា​មេគយ​ប្រចាំ​ខេត្តមណ្ឌលគិរី​ ​រួចមក​គឺ​លោក​ ​ហ៊ុយ​ ​សុ​ជាតិ​ ​មិនដែល​ចាត់វិធានការ​បង្ក្រាប​ឬ​ទប់ស្កាត់​ក្រុម​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​ ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ ​និង​ប្រេងសាំង​គេចពន្ធ​នោះ​ទេ​ ​ហើយ​មានតែ​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​កាន់តែ​ច្រើន​ឡើង​ៗ​។​

​ប្រភព​បាន​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​បង្ហើប​ឲ្យដឹង​ថា​ ​ករណី​ក្រុម​ឈ្មួញ​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ទ្វេភាគី​ទាំង៣កន្លែង​ ​ក្នុង​ខេត្តមណ្ឌលគិរី​ ​គឺ​ច្រក​ដាក់ដាំ​ ​ច្រក​ណា​មលៀរ​ ​និង​ច្រក​ឡា​ប៉ា​ខេ​ ​ដែល​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​លោក​ ​ហ៊ុយ​ ​សុ​ជាតិ​ ​មេគយ​ខេត្តមណ្ឌលគិរី​ ​ផង​ដែរ​។​

​ពាក់​ពន្ធ័​និង​ការ​លើកឡើង​ខាងលើ​ ​ខ្មែរ៧មករា​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ឡើយ​ពី​លោក​ ​ហ៊ុយ​ ​សុ​ជាតិ​ ​នៅ​ថ្ងៃនេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close