ទៅ​បូមខ្យល់​គោយន្ត​ ​ម្ចាស់​អត់​នៅ​ ​បូម​ខ្លួ​ង​ឯង​លើសចំណុះ​ ​ផ្ទុះ​របួស​បាក់ជើង​ម្ខាង​

​បុរស​ជា​អ្នក​ដឹក​ទឹក​សុទ្ធ​ដើរ​លក់​ម្នាក់​បាន​រង​របួស​ដោយ​បាក់ជើង​ម្ខាង​ ​ក្រោយពី​គាត់​បាន​យក​គោយន្ត​របស់​គាត់​ទៅ​បូមខ្យល់​ ​តែ​ម្ចាស់​មិន​នៅ​ ​ក៏​បូម​ខ្លួនឯង​លើសចំណុះ​បណ្តាល​ឲ្យ​ផ្ទុះ​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ៩ព្រឹក​ ​ថ្ងៃទី២១​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​នៅ​ចំណុច​ភូមិ​ត្រពាំង​ស្វាយ​ ​ឃុំ​រើស​ ​ស្រុក​ពួក​ ​ខេត្តសៀមរាប​។​

​យោង​តាម​របាយការណ៍​សមត្ថកិច្ច​បាន​ឲ្យដឹង​ថា​ ​នៅ​ព្រឹក​កើតហេតុ​ខាងលើ​ ​ឈ្មោះ​ ​ព្រឹម​ ​សុធា​ ​ភេទប្រុស​ ​អាយុ38ឆ្នាំ​ ​រស់នៅ​ភូមិ​ក្អែក​ទំ​ ​ឃុំ​រើល​ ​ស្រុក​ពួក​ ​ខេត្តសៀមរាប​ ​មុខរបរ​លក់​ទឹក​សុទ្ធ​ ​បាន​បើក​គោយន្ត​កន្ត្រៃ​ដឹក​ទឹក​សុទ្ធ​លក់​ ​រួច​ក៏បាន​បើក​គោយន្ត​ទៅ​បូ​បក​ង់​នៅផ្ទះ​ជាង​ឈ្មោះ​ ​សឿន​ ​រ័ត្ន​ ​ក្នុង​ភូមិ​ឃុំ​ ​កើតហេតុ​ខាងលើ​។​ ​តែ​ដោយ​ជាង​មិន​នៅផ្ទះ​ឈ្មោះ​ព្រឹម​ ​សុធា​ ​បាន​យក​ទុ​យោ​បូ​ប​ខ្យល់​គោយន្ត​ដោយខ្លួនឯង​ ​ធ្វើឲ្យ​ផ្ទុះ​កង់​គោយន្ត​បែក​ខ្ទាត​ថាស​កង់​គោ​យន្ត​បន្តា​ល​ឲ្យ​បាក់ជើង​ខាងឆ្វេង​ ​និង​បាក់​កដៃ​ខាងឆ្វេង​។​

​ក្រោយ​កើតហេតុ​ ​ជនរងគ្រោះ​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​ឃុំ​រើល​ ​តែ​ស្ថានភាព​របួសធ្ងន់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ពេទ្យ​បង្អែក​ខេត្តសៀមរាប​បន្ត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close