អាកាសចរណ៍ចិន ទាមទាប្រាក់សំណងពី ប៊ូអ៊ិង
ក្រោយផ្អាកហោះហើរប្រភេទយន្តហោះ Boeing 737 MAX ក្រុមហ៊ុនអាកាសចរណ៍ចិន ត្រូវខាតបង់ជាច្រើន ។ នៅពេលនេះក្រុមហ៊ុនអាកាសចរណ៍ចិនប្តឹង ប៊ូអ៊ិង ទាមទាប្រាក់សំណងពាក់ព័ន្ធករណីយន្តហោះ 737 MAX។
ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines កាលពីថ្ងៃទី២១ខែឧសភា បានស្នើដល់ក្រុមហ៊ុនអាកាសចរណ៍ Boeing សងសំណង ដោយសារតែក្រុមហ៊ុនបានផ្អាក់ហោះហើយន្តហោះ Boeing 737MAX ចំនួន១៤គ្រឿង។
សារព័ត៌មានចិនបានផ្សាយថា ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines បានបញ្ជាក់ថា« ការ ផ្អាក់ហោះហើរ ប្រភេទយន្តហោះ Boeing 737 MAX បានហោះហើកាលពីថ្ងៃទី១១ខែមីនាឆ្នាំ២០១៩ មកទល់ពេលនេះ ធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍China Eastern រងការខាតបង់យ៉ាងខ្លាំង ។
អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines មិនបានបញ្ជាក់ ពីសកម្មភាព ទាមទាប្រាក់សំណងពីក្រុមហ៊ុន ប៊ូអ៊ីងនោះឡើយ។
ក្រោយហេតុការគ្រោះថ្នាក់ផ្ទួនៗគ្នា សម្លាប់មនុស្សរាប់រយនាក់ ធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍ជុំវិញពិភពលោកផ្អាក់រាល់ការហោះហើរនៅប្រភេទយន្តហោះ Boeing 737 MAX ដើម្បីបញ្ជៀសហេតុការអាក្រក់កើតឡើងជាបន្តទៀត ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។