អ្នកនាំពាក្យក្រសួងការពារជាតិ បដិសេធ ហ្វេសបុកឈ្មោះ Gro Angel ដែលយករូបសម្តេច ទៀ បាញ់ មកប្រើ
អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាត បានធ្វើការបដិសេធ ចំពោះហ្វេសបុកមួយឈ្មោះ Gro Angel ដែលបានយករូប សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ ទៅប្រើប្រាស់ក្នុង Facebook របស់ខ្លួន ហើយបានសរសេររិះគន់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងចេតនាបង្កឱ្យមានការភាន់ច្រឡំដល់សាធារណជន។
អ្នកនាំពាក្យបានបញ្ជាក់ថា ខ្លឹមសារចោទប្រកាន់នានា ដែលបានបង្ហោះនៅលើហ្វេសបុក ឈ្មោះ Gro Angel នេះមិនមានការពាក់ព័ន្ធជាមួយនឹង សម្តេចពិជ័យសេនា ទៀ បាញ់ នោះទេ។
ជាមួយគ្នា អ្នកនាំពាក្យក្រសួងការពារជាតិ ក៏បានព្រមានដល់ជនដែលបង្កើតហ្វេសបុកមួយនេះ ឲ្យបញ្ឈប់ការប្រើប្រាស់រូប សម្តេចពិជ័យសេនាជាបន្ទាន់ ហើយអំពាវនាវដល់ស្ថាប័នមានសមត្ថកិច្ច ស្រាវជ្រាវចំពោះ អ្នកហ្វេសបុកឈ្មោះ Gro Angel នេះដើម្បីចាត់វិធានការតាមផ្លូវច្បាប់ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។