ថៃ​បញ្ជូន​ពលករ​ខ្មែរ​ខុសច្បាប់៥នាក់​ត្រឡប់​មក​តាម​ច្រក​ចាំយាម​

​កាលពី​រសៀល​ថ្ងៃទី២២​ ​ឧសភា​ ​ម្សិលមិញ​ ​ពលករ​ខ្មែរ​ចំនួន៥នាក់​ ​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​នាំ​យក​មក​ប្រគល់ឲ្យ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ចាំយាម​ ​ក្រោយពី​ពួកគេ​បាន​ចូល​ទៅ​ធ្វើការ​ដោយ​ខុសច្បាប់​នៅ​លើទឹក​ដី​ប្រទេស​ថៃ​។​

​យោង​តាម​ការ​បញ្ជាក់​របស់​អគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​ថា​ ​ក្រោយពី​បញ្ជូន​មកដល់​ទឹកដី​ខ្មែរ​ ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ ​បាន​ធ្វើការ​អប់រំ​ណែនាំ​ ​រួច​អនុញ្ញាត​ឲ្យ​ត្រឡប់ទៅ​ផ្ទះ​វិញ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close