កម្ពុជា​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និសីទកំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី១៦​ ​នៅ​ខេត្តសៀមរាប​

​ប្រទេស​កម្ពុជា​ ​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ ​រៀបចំ​សន្និសីទកំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី១៦​ ​ឆ្នាំ២០១៩​ ​ព្រមទាំង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ ​នៅ​សណ្ឋាគារ​សុខា​សៀមរាប​ ​ក្រោម​អធិបតី​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្រ្តី​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ចាប់ពី​ថ្ងៃទី១០​-​១៤​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​។​ ​នេះ​បើ​តាម​សេចក្តី​ជូនដំណឹង​របស់ក្រ​សួង​ព័ត៌មាន​។​

​តាម​ការ​បញ្ជាក់​របស់ក្រ​សួង​ព័ត៌មាន​ ​សន្និសីទកំពូល​ដែល​មាន​រយៈពេល៤ថ្ងៃនេះ​ ​នឹង​មាន​វត្តមាន​ចូលរួម​ពី​ប្រតិបត្តិ​ករ​សោតទស្សន៍​ ​តំណាង​បណ្តាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​ថ្នាក់ដឹកនាំ​វិស័យ​ឧស្សាហកម្ម​ ​អ្នកស្រាវជ្រាវ​ ​អ្នកជំនាញ​ ​និង​អ្នក​រៀបចំ​គោលនយោបាយ​ ​មក​ពី​ប្រទេស​នានា​នៅ​លើ​ពិភពលោក​សរុប​ប្រមាណ​ជាង៤០ប្រទេស​ ​ដើម្បី​ជួបជុំគ្នា​ពិភាក្សា​អំពី​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​លើ​វិស័យ​ព័ត៌មាន​។​

​ជាពិសេស​មុន​ឈាន​ដល់​សន្និសីទកំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី១៦​ ​ចាប់ពី​ថ្ងៃទី១០​-​១១​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​ក៏​មានកម្ម​វិធី​ជជែក​ពិភាក្សា​ពី​ការ​អភិវឌ្ឍ​វិស័យ​ព័ត៌មាន​ ​និង​សោតទស្សន៍​ផង​ដែរ​ ​ដោយមាន​វាគ្មិន​ជាតិ​ ​និង​អន្តរជាតិ​ជាច្រើន​រូប​ចូលរួម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close