ផ្ទុះ​យន្តហោះ​គ្មាន​មនុស្ស​បើក​មួយ​គ្រឿង​នៅ​ក្បែរ​ព្រំដែន​កម្ពុជា​-​ឡាវ​

​យោង​តាម​សេចក្តី​រាយការណ៍​បាន​ឲ្យដឹង​ថា​ ​កាលពី​វេលា​ម៉ោង​ប្រមាណ៦ព្រឹក​ថ្ងៃទី២៣​ ​ខែឧសភា​ ​ឆ្នាំ២០១៩នេះ​ ​មាន​ករណី​ ​ផ្ទុះ​យន្តហោះ​អត់មាន​មនុស្ស​បើក​មួយ​គ្រឿង​ ​ដោយ​បាន​ធ្លាក់​នៅ​ព្រំដែន​កម្ពុជា​-​ឡាវ​ ​ចំណុច​ ​ខាងក្រោយ​ប៉ុស្តិ៍​ ​នគរបាល​ ​រដ្ឋបាល​ ​ឃុំ​អូរស្វាយ​ ​ស្រុក​ថាឡាបរិវ៉ាត់​ ​ខេត្ត​ស្ទឹងត្រែង​។​

​ចំពោះ​មូលហេតុ​ពិតប្រាកដ​នៃ​ការ​ផ្ទុះ​ធ្លាក់​នេះ​ ​និង​យន្តហោះ​នោះ​មក​ពីណា​ ​នៅ​មិនទាន់​មានការ​បញ្ជាក់​នៅឡើយ​ទេ​ ​តែបើ​តាម​ការសង្កេត​ ​បន្ទាប់ពី​មាន​ករណី​ផ្ទុះ​ ​ពីលើ​អាកាស​ ​គេ​ឃើញ​ ​មាន​បំណែក​សារធាតុ​ដែក​ ​ធ្លាក់​រាយប៉ាយ​ ​នៅ​ជុំវិញ​ ​ព្រំដែន​ ​ចម្ងាយ​ ​ប្រហែល​បួន​គីឡូម៉ែត្រ​។​

​បច្ចុប្បន្ន​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​ឃុំ​អូរស្វាយ​ ​បាន​ធ្វើការ​ប្រមូល​មក​ទុក​នៅ​ប៉ុ​ស្តិ៍​រដ្ផ​បាល​ឃុំ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close