ព្រះ​មហា​ក្រ​ត្ស​យាង​ទៅកាន់​ប្រទេស​បារាំង​ ​ដើម្បី​ចូលរួម​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប២៥ឆ្នាំ​

​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​នៅ​ព្រឹក​ថ្ងៃទី២៣​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​បាន​អញ្ជើញ​ថ្វាយព្រះ​រាជដំណើរ​ព្រះករុណា​ ​ព្រះបាទ​សម្តេច​ ​ព្រះ​បរមនាថ​ ​នរោត្តម​ ​សីហ​មុនី​ ​ព្រះ​មហា​ក្រ​ត្ស​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​យាង​ទៅកាន់​ប្រទេស​បារាំង​ ​។​

​ព្រះរាជ​ដំណើរ​ព្រះករុណា​ ​ព្រះ​បរមនាថ​ទៅកាន់​ប្រទេស​បារាំង​នេះ​ដើម្បី​ចូលរួម​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប២៥ឆ្នាំ​នៃ​សកម្មភាព​គណៈកម្មាធិការ​អន្តរជាតិ​សម្របសម្រួល​កិច្ច​គាំពារ​ ​និង​អភិរក្ស​តំបន់​អង្គរ​ ​ដែល​ហៅ​កាត់​ថា​ ​ICC​-​Angkor​ ​(​International​ ​Coordinating​ ​Committee​ ​for​ ​the​ ​Safeguarding​ ​and​ ​Development​ ​of​ ​the​ ​Historic​ ​Site​ ​of​ ​Angkor​)​។​

​ព្រះអង្គ​ ​នឹង​គង់​ប្រថាប់​នៅ​ប្រទេស​បារាំង​រហូតដល់​ថ្ងៃទី២៦​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​ខាងមុខ​ ​ទើប​ព្រះអង្គ​យាង​និវត្តន៍​មកកាន់​ប្រទេស​កម្ពុជា​វិញ​ ​៕​ ​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close