ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ទៅ​ចូលរួម​សន្និបាត​ប្រចាំឆ្នាំ​ ​របស់​គណៈកម្មការ​សេដ្ឋកិច្ច​និង​សង្គម​អង្គការសហប្រជាជាតិ​នៅ​ប្រទេស​ថៃ​ ​ដើម​សប្តាហ៍​ក្រោយ​

​សម្តេច​អគ្គមហាសេនា​បតី​ ​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​នឹង​អញ្ជើញ​ទៅកាន់​ទីក្រុង​បាងកក​ ​ព្រះរាជាណាចក្រ​ថៃ​ ​នៅ​ថ្ងៃទី​ ​២៧​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​ដើម្បី​ចូលរួម​សន្និបាត​ប្រចាំឆ្នាំ​លើក​ទី៧៥​ ​របស់​គណៈកម្មការ​សេដ្ឋកិច្ច​និង​សង្គម​អង្គការសហប្រជាជាតិ​ ​សម្រាប់​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​ ​(​UN​-​ESCAP​)​ ​ក្រោម​មូលបទ​ ​«​ការ​ផ្តល់​សិទ្ធិ​អំណាច​ជូន​ប្រជាជន​ ​និង​ការធានា​នូវ​បរិ​យា​ប័ន្​នភា​ព​ ​និង​សមភាព​»​ ​តប​តាម​ការ​អញ្ជើញ​របស់​ ​លោកជំទាវ​ ​អា​មី​ដា​ ​សាល​ស៊ី​អាហ៍​ ​អា​លី​ស​ចា​បា​ណា​ ​(​Armida​ ​Salsiah​ ​Alisjahbana​)​ ​អគ្គលេខាធិការ​រង​អង្គការសហប្រជាជាតិ​ ​និង​ជា​លេខាធិការ​ប្រតិបត្តិ​របស់​ ​UN​-​ESCAP​ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការសហប្រជាជាតិ​។​

​ផ្អែក​តាម​ប្រភព​ថា​ ​ដោយ​ទទួលស្គាល់​នូវ​សមិទ្ធផល​ដ៏​ធំធេង​ដែល​កម្ពុជា​សម្រេច​បាន​ ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​និង​សង្គម​ ​UN​-​ESCAP​ ​បាន​គោរព​អញ្ជើញ​ ​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ ​ថ្លែង​សុន្ទរកថា​គន្លឹះ​នៅក្នុង​ពិធី​បើក​សន្និបាត​ ​ដោយ​ផ្តោត​ជា​សំខាន់​ទៅលើ​បទពិសោធន៍​របស់​កម្ពុជា​ ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​ ​ដែល​បាន​លើកកម្ពស់​កម្រិតជីវភាព​របស់​ប្រជាជន​កម្ពុជា​គ្រប់រូប​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close