អ៊ីរ៉ង់មិនខ្លាចអាមេរិក ដោយសារតែមានអាវុធទំនើបៗជាច្រើន ទិញពីរុស្ស៊ី និងចិន
អ៊ីរ៉ង់ជាប្រទេសដែលមានអាវុធទំនើបៗបំផុតនៅក្នុងតំបន់ មជ្ឈិមបូព៌ា ។ មិនតែប៉ុណ្ណោះ កម្លាំងទាហានអ៊ីរ៉ង់ ក៏មានបទពិសោធ ក្នុងការធ្វើសង្គ្រាម ។ ក្រៅពីអាវុធផលិតដោយបច្ចេកវិទ្យាអ៊ីរ៉ងផ្ទល់ នៅមានមីស៊ីលទិញពី រុស្ស៊ី និងចិន។
មីស៊ីលដែលធ្វើឲ្យអាមេរិក បារម្ភបំផុតនោះគឺ មីស៊ីលប្រឆាំងនាវា ដ៏គ្រោះថ្នាក់បំផុតធ្វើឲ្យអាមេរិកបារម្ភយ៉ាងខ្លាំង ។ កម្លាំងជើងទឹកអ៊ីរ៉ង់ ដែលបំពាក់មីស៊ីលប្រឆាំងនាវាចម្បាំងដ៏ទំនើប ប្រភេទ C-802 ផលិតដោយប្រទេសចិន ត្រូវបានវាយតម្លៃថានាវាប្រឆាំងនាវា ដ៏គ្រោះថ្នាក់បំផុត។ប្រភេទមីស៊ីលខាងលើត្រូវបានអង្គការណាតូ ឲ្យរហ័សនាមថាជាមីស៊ីល CSS-N-8 Saccade ។
តាំងពីដើមមកកម្លាំងទាហានអ៊ីរ៉ង់ត្រូវបានចាត់ទុក ថាមានកម្លាំងខ្លាំងបំផុតនៅតំបន់មជ្ឈឹមបូព៌ា។ អ៊ីរ៉ង់មានអាវុធទំនើបៗ និងគ្រោះថ្នាក់ជាច្រើន ក្នុងនោះមានមីស៊ីលប្រឆាំងនាវាចម្បាំង C-802 ។
កាំជ្រួចមីស៊ីល C-802 មានល្បឿនលឿនជាងសំឡែង ហើយមានទម្ងន់៧១៥គីឡូក្រាម ដោយបានបំពាក់ប្រព័ន្ធនាំផ្លូវ ដោយរ៉ាដា។ មីស៊ីលខាងលើបំពាក់ក្បាលគ្រាប់មានកម្លាំងផ្ទុះ១៦៥គីឡូក្រាម។
ការបង្ហាញមីស៊ីលដ៏ទំនើប ខាងលើ កើតឡើងក្រោយពេលដែល អ៊ីរ៉ង់និងអាមេរិក ប្រឈមមុខតានតឹងនៅតំបន់មជ្ឈឹមបូព៌ា អាច ផ្ទុះសង្គ្រាមគ្រប់ពេលវេលា។ កន្លងមកថ្មីៗអ៊ីរ៉ងក៏បានបញ្ជូនប្រព័ន្ធមីស៊ីលការពារទំនើបៗទៅកាន់ឆ្នេរសមុទ្រ ត្រៀមទប់ទល់អាមេរិកផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។