វិវាទនយោបាយ ក្នុងប្រទេសអង់គ្លេស អាចជំរុញឲ្យ នាយករដ្ឋមន្ត្រីលាលែងពីតំណែង
វិវាទជុំវិញគម្រោងចាកចេញពីអឺរ៉ុប (Brexit) ត្រូវជាប់គាំងដោយសារតែអ្នកនយោបាយជាច្រើនមិនឯកភាពទៅលើ គម្រោងដេលលោកស្រី នាយករដ្ឋមន្ត្រីបានលើកឡើង ។ មិនតែប៉ុណ្ណោះដើម្បីប្រឆាំងនិងគម្រោងចាកចេញពីអង់គ្លេសរបស់លោកស្រី។
ដោយសារតែមន្ត្រីរដ្ឋាភីបាលជាច្រើនរូប លាលែងចេញពីតំណែង នាយករដ្ឋមន្ត្រីអង់គ្លេស អាចនឹងលាលែងចេញពីតំណែង ដើម្បីរៀបចំការបោះឆ្នោតជាថ្មី។
ប្រភពព័ត៌មានជិតស្និទនិងរដ្ឋាភិបាលអង់គ្លេស បានឲ្យដឹងថា ពេលវេលាដែលនាយករដ្ឋមន្ត្រី Theresa May នឹងលាលែងពីតំណែងអាច នៅថ្ងៃទី១០ខែមិថុនាឆ្នាំ២០១៩ ក្រោយពេលលោកស្រីបានស្វាគមន៍ដំណើរទស្សនិច្ចរបស់ប្រធានាធិបតីដូណាលត្រាំ។
សារព័ត៌មាន VOV បានដកស្រង់ប្រភពព័ត៌មានពីសារព័ត៌មានធំបំផុតនៅក្នុងប្រទេសអង់គ្លេសបានផ្សាយថា លោកស្រីនាយករដ្ឋមន្ត្រី Theresa May នឹងប្រកាសពេលវេលា លាលែងចេញពីតំណែង ក្រោយចាប់ជំនួបពិភាក្សាជាមួយ តំណាងរាស្ត្រ Graham Brady នៅថ្ងៃទី២៤ខែឧសភា។
សារព័ត៌មាន អង់គ្លេស បានផ្សាយថា អ្នកនយោបាយដ៏សំខាន់របស់គណបក្សប្រឆាំង គឺលោកស្រី Andrea Leadsom ទទួលបន្ទុក កិច្ចការ ទំនាក់ទំនងសភា បានលាលែងចេញពីតំណែង ដើម្បីប្រឆាំងនយោបាយដឹកនាំរបស់លោកស្រី May ។
កាលពីថ្ងៃទី២៣ខែឧសភា លោកស្រី Theresa May បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីសំខាន់ពីររូប គឺ រដ្ឋមន្ត្រីក្រសួងការបរទេស Jeremy Hunt និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃSajid Javid ហើយរដ្ឋមន្ត្រីទាំងពីរូប បានប្រឆាំងនិង គោលនយោបាយរបស់ស្រី ស្តីពីការបោះឆ្នោតលើកទីពីរស្តីពី Brexit ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។