ADB​ ​ផ្ដល់​ឥណទាន​សម្បទាន​ចំនួន​ ​៧,៦៤​ ​លាន​ដុល្លារ​មេ​រិក​ ​ជួយ​កសាង​ឧទ្យាន​ ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​នៅ​កម្ពុជា​

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ​(​ADB​)​ ​បាន​អនុ​ម័ត​ឥន​ទាន​សម្បទាន​ចំនួន​ ​៧,៦៤លាន​ដុល្លារ​ ​អាមេរិក​ ​ដើម្បី​គាំទ្រ​ដល់​ការ​កសាង​ឧទ្យាន​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ ​កម្លាំង១០០មេ​ហ្គា​វ៉ាត់​ ​នៅ​កម្ពុជា​ដែល​គម្រោង​នេះ​នឹង​ជួយ​កម្ពុជា​អភិវឌ្ឍន៍​ធនធាន​ថាមពល​កកើត​ឡើងវិញ​ ​ធ្វើ​ពិពិធ​កម្ម​ប្រភព​ថាមពល​ ​នឹង​ពង្រឹង​ការប្រកួត​ប្រជែង​នៃ​សេដ្ឋកិច្ច​សង្គម​របស់​ខ្លួន​។​ ​នេះ​បើ​យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​។​

​គម្រោង​ឧទ្យានជាតិ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ ​នឹង​ជួយ​ ​(​EDC​)​ ​ដែល​ជា​សេវា​ផ្គត់ផ្គង់​អគ្គិសនី​ជាតិ​របស់​កម្ពុជា​ ​អាច​សាងសង់​ឧទ្យានជាតិ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ ​ដែល​មាន​កម្លាំង​ ​១០០មេ​ហ្គា​វ៉ាត់​ ​ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ពាក់ព័ន្ធ​ដទៃទៀត​ ​រួមមាន​ជាអាទិ៍​ ​ផ្លូវ​ចេញចូល​ ​របង​ ​និង​ប្រព័ន្ធ​បង្ហូរទឹក​ ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​។​ ​គម្រោង​នេះ​ ​ក៏​នឹង​កសាង​ប្រព័ន្ធ​បញ្ជូន​អគ្គិសនី​ ​ដែល​តភ្ជាប់​ទៅ​នឹង​បណ្ដាញ​ចែកចាយ​ចម្បង​នៅ​ក្បែរ​រាជធានី​ភ្នំពេញ​ ​ដែល​នឹង​អនុញ្ញាត​ឱ្យ​គម្រោង​នេះ​អាច​ផ្គត់ផ្គង់​ថាមពល​ទៅ​បណ្ដាញ​ចែកចាយ​ជាតិ​ផង​ដែរ​។​

​សេចក្ដីប្រកាស​ព័ត៌មាន​បាន​ឲ្យដឹង​ទៀត​ថា​ ​បន្ថែម​ពីលើ​ឥណទាន​សម្បទាន​របស់​ ​ADB​ ​កញ្ចប់​ហិរញ្ញប្បទាន​សម្រាប់​គម្រោង​ឧទ្យានជាតិ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​នេះ​ ​ក៏​មាន​ ​ឥណទាន​សម្បទាន​ចំនួន​ ​១១លាន​ដុល្លារ​ ​និង​ ​៣លាន​ដុល្លារ​ ​ជា​ហិរញ្ញប្បទាន​ឥត​ ​សំណង​ផង​ដែរ​។​ ​ហិរញ្ញប្បទាន​ឥត​សំណង​នេះ​ ​ទទួល​បាន​ពី​មូលនិធិ​អាកាសធាតុ​យុទ្ធសាស្ត្រ​ ​តាមរយៈ​កម្មវិធី​ពង្រីក​ថាមពល​កកើត​ឡើងវិញ​។​

​បន្ថែម​ពីនេះ​ទៀត​ ​ក៏​មាន​ហិរញ្ញប្បទាន​ឥត​ ​សំណង​សម្រាប់​ជំនួយ​បច្ចេកទេស​ ​ចំនួន​ ​៥០ម៉ឺន​ដុល្លារ​ ​ដែល​ផ្ដល់​ដោយ​មូលនិធិ​ ​e​-​Asia​ ​និង​ភាពជា​ដៃគូ​ចំណេះដឹង​ ​នៃ​សាធារណរដ្ឋ​កូរ៉េ​ ​ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សមត្ថភាព​ ​របស់​អគ្គិសនី​កម្ពុជា​ ​(​EDC​)​ ​និង​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ ​(​EAC​)​ ​ដែល​ជា​និយ័ត​ករ​អគ្គិសនី​ជាតិ​ ​អំពី​បច្ចេកវិទ្យា​បម្លែង​ពន្លឺ​ ​ទៅជា​ថាមពល​អគ្គិសនី​ ​និង​ការរៀបចំ​ផែនការ​ឧទ្យាន​ថាមពល​ពន្លឺ​ព្រះអាទិត្យ​។​ ​ADB​ ​នឹង​គ្រប់គ្រង​ធនធាន​ទាំងនេះ​។​ ​ADB​ ​បាន​ជួយ​រៀបចំ​គម្រោង​ឧទ្យានជាតិ​ថាមពល​ពន្លឺ​ ​ព្រះអាទិត្យ​នេះ​ ​ក្រោម​ហិរញ្ញប្បទាន​ឥត​សំណង​ពីរ​រដ្ឋាភិបាល​កាណាដា​ ​និង​សិង្ហបុរី​។​

​លោក​ ​Pradeep​ ​Tharakan​ ​ប្រធាន​ក្រុម​អ្នកឯកទេស​ខាង​ផ្នែកការ​ប្រែប្រួល​អាកាស​ ​ធាតុ​របស់​ ​ADB​ ​មានប្រសាសន៍​ឱ្យ​ដឹង​ថា​ ​«​ ​ការ​មាន​ប្រភព​ថាមពល​ដែល​គួរ​ឱ្យ​ជឿជាក់​បាន​ ​មាន​និរន្តរភាព​ ​និង​តម្លៃ​សមរម្យ​ ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ ​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​របស់​ប្រទស​ដែល​កំពុង​មានការ​រីកចម្រើន​ឆាប់រហ័ស​ដូច​កម្ពុជា​»​។​ ​«​ ​ជំនួយ​របស់​ ​ADB​ ​នឹង​មិនគ្រាន់​តែ​ជួយ​ធ្វើ​ពិពិធ​កម្ម​ប្រភព​ថាមពល​របស់​កម្ពុជា​តាមរយៈ​ការ​អភិវឌ្ឍ​ថាមពល​ ​ព្រះអាទិត្យ​ប៉ុណ្ណោះទេ​ ​វា​ក៏​នឹង​ជួយ​ឱ្យ​កម្ពុជា​សម្រេច​បាន​នូវ​គោលដៅ​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​របស់​ខ្លួន​ ​យោង​តាម​កិច្ច​ព្រមព្រៀង​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ​នៅ​ទីក្រុង​ប៉ារីស​ផង​ដែរ​»​។​

​តាម​ការសិក្សា​ ​ADB​ ​បង្ហាញ​ឱ្យ​ដឹង​ថា​ ​ប្រទេស​កម្ពុជា​អាច​បន្ថែម​ថាមពល​ពន្លឺ​ ​ព្រះអាទិត្យ​ប្រមាណ​ ​២០០មេ​ហ្គា​វ៉ាត់​ ​ទៅ​ក្នុង​បណ្ដាញ​ចែកចាយ​ត្រឹម​ឆ្នាំ២០២១​ ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ដែល​មានស្រាប់​ ​និង​ដោយ​មិន​ប៉ះពាល់​ដល់​បណ្ដាញ​ចែកចាយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close