ចិនខាតបង់ទឹកប្រាក់ជាច្រើនដោយសារតែផ្អាកហោះហើរយន្តហោះ Being 737 MAX
ចិនជាប្រទេសដែល ផ្អាក់ហោះហើរប្រភេទយន្តហោះ Boeing 737 MAX ដំបូងគេបង្អស់ ហើយក៏ជាប្រទេសដែលប្តឹងទាមទាសំណងពីក្រុមហ៊ុនប៊ូអ៊ីងផងដែរ។
សមាគមន៍អាកាសចរណ៍ចិន CATA កាលពីថ្ងៃទី២៤ខែឧសភាបានប្រកាសថា ក្រុមហ៊ុនអាកាសចរណ៍ចិនជាច្រើនដែលបានផ្អាក់ ហោះហើរនៅប្រភេទយន្តហោះ Boeing 737 MAX ធ្វើឲ្យខាតបង់ប្រាក់ដល់ទៅ៥៧៩លានដុល្លារអាមេរិក។
កាលពីដើមសប្តាហ៍កន្លងមក ក្រុមហ៊ុន អាកាសចរណ៍ធំៗរបស់ចិន ក្នុងនោះមាន Air China ,China Easter Airlines និង China Southern Airlines បានដាក់ពាក្យបណ្តឹង ប្តឹងក្រុមហ៊ុន ប៊ូអ៊ីងឲ្យសងសំណងពីការខាតបង់ទាំងនោះ ក្រោយគ្រោះថ្នាក់ ពីរលើកផ្ទួនគ្នាសម្លាប់មនុស្សជាង៣០០នាក់។
នៅពេលនេះសមាគមន៍ CATA ដំណាងឲ្យ ក្រុមហ៊ុនអាកាសចរណ៍ចិន ចំនួន៤១ក្រុមហ៊ុនបានចេញសេចក្តីប្រកាសនៅលើគេហទំព័ររបស់ខ្លួនថា«យើងសង្ឃឹមថា ក្រុមហ៊ុន ប៊ូអ៊ីងនឹងមានដំណោះស្រាយទៅលើបញ្ហាខាងលើទៅតាមផ្លូវច្បាប់»។
ចិនគឺជាប្រទេសដំបូងគេទាមទា សំណង ពីក្រុមហ៊ុនប៊ូអ៊ីងដោយសារតែបញ្ហា យន្តហោះ Boeing 737 MAX មានបញ្ហាប្រព័ន្ធបច្ចេកទេសបណ្តាលឲ្យគ្រោះថ្នាក់ ផ្ទួនៗគ្នា ហើយការគ្រោះថ្នាក់នោះ មានលក្ខណដូចគ្នាទាំងអស់ ។ ចំណុចទាំងទើបក្រុមហ៊ុន ប៊ូអ៊ីង បានប្រកាសឲ្យផ្អាក់ហោះហើរដើម្បី ត្រួតពិនិត្យនិងរៀបចំបណ្តាញសារជាថ្មី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។