ក្រសួងសេដ្ឋកិច្ចបង្ហាញអត្រាពន្ធលើប្រាក់ខែថ្មី
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃម្សិលមិញ បានចេញសេចក្តីណែនាំស្តីពីការអនុវត្តអត្រាពន្ធលើប្រាក់បៀវត្សថ្មី។
ក្នុងនោះអ្នកដែលមានប្រាក់ខែលើសពី១លាន២សែនរៀល នឹងត្រូវជាប់ពន្ធ ៥ភាគរយ, ពីជាង២លានរៀល ដល់៨លាន៥សែនរៀល ត្រូវជាប់ពន្ធ ១០%, ពីជាង ៨លាន៥សែនរៀល ដល់ ១២លាន ៥សែនរៀល ជាប់ពន្ធ ១៥% និងលើសពី ១២លាន៥សែនរៀល ជាប់ពន្ធ ២០%។
ក្រសួងក៏បានបញ្ជាក់ដែរថា មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ និងកម្មករនិយោជិតដែលមានបន្ទុកចិញ្ចឹមកូន ប្តី ឬប្រពន្ធ ត្រូវបានអនុញ្ញាតឲ្យកាត់បន្ថយមូលដ្ឋានគិតពន្ធលើប្រាក់ខែចំពោះកូនក្នុងបន្ទុក និងសហព័ទ្ធជាមេផ្ទះ ក្នុងម្នាក់ៗ ១២ម៉ឺនរៀលក្នុង១ខែ។ ការកាត់បន្ថយនេះ នឹងធ្វើឲ្យអ្នកទាំងនេះ ដែលមានប្រាក់ខែក្នុងរង្វង់ពី ពី ១ ២០០ ០០១រៀល ដល់ ១ ៦០០ ០០០រៀល (ប្រមាណពី ៣០០ ទៅ ៤០០ដុល្លារ) អាចនឹងរួចផុតពីការបង់ពន្ធ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។