មន្រ្តី​ជាន់ខ្ពស់​ក្រសួងសុខាភិបាល​អះអាង​ថា​ ​នៅក្នុង​ឆ្នាំ២០១៩នេះ​ ​ជំងឺគ្រុនឈាម​ ​និង​រាគ​រួស​បាន​ ​រាតត្បាត​ខ្លាំង​ទៅលើ​កុមារ​កម្ពុជា​

មន្រ្ដី​ជាន់ខ្ពស់​ក្រសួងសុខាភិបាល​បាន​អះអាង​ថា​ ​ក្នុងរយៈពេល៦ខែ​ឆ្នាំ២០១៩នេះ​ ​បើ​តាម​ការ​ដាន​និង​អង្គេ​ត​ឃើញថា​ ​ជំងឺគ្រុនឈាម​ ​និង​ជំងឺ​រាគ​រួស​ ​បាន​និង​កំពុង​រាតត្បាត​ខ្លាំង​ទៅលើ​កុមារ​ ​និង​មានការ​កើនឡើង​ជាង​ឆ្នាំ២០១៨​ ​គួរ​ឱ្យ​បារម្ភ​។​ ​ក្នុងរយៈពេល៦ខែ​ ​ឆ្នាំ២០១៩នេះ​ ​អ្នក​កើតជំងឺ​គ្រុនឈាម​ ​មាន​រហូតដល់​ទៅ៨.០០០នាក់​ហើយ​។​

​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ ​បន្ទាប់ពី​បើក​សន្និសីទ​ ​ស្ដីពី​បច្ចុប្បន្នភាព​រោគ​កុមារ​វិទ្យា​លើក​ ​ទី៤​ ​នៅ​កម្ពុជា​ ​នៅ​ខេត្តសៀមរាប​ ​កាលពី​ថ្ងៃទី២៥​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​ឯកឧត្តម​ ​យិត​ ​ស៊ុន​ណា​រ៉ា​ ​អនុរដ្ឋ​លេខាធិការ​ក្រសួងសុខាភិបាល​ ​និង​ជា​ប្រធាន​សមាគម​គ្រូពេទ្យ​កុមារ​កម្ពុជា​ ​បាន​លើកឡើង​ថា​ ​ការ​កើនឡើង​ខ្ពស់​នៃ​ចំនួន​ជំងឺគ្រុនឈាម​នេះ​ ​ក្រសួងសុខាភិបាល​បាន​យកចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​ការ​តាមដាន​ស្ថានការណ៍​ទប់ស្កាត់​ ​និង​ធ្វើការ​ព្យាបាល​ឱ្យ​មានប្រសិទ្ធភាព​ខ្ពស់​។​

​ឯកឧត្តម​បាន​បញ្ជាក់​ថា​ ​ដើម្បី​តាមដាន​ ​និង​ទប់ស្កាត់​ការ​កើតឡើង​នូវ​ប្រភេទ​ជំងឺ​ថ្មី​មក​លើ​កុមារ​ ​សមាគម​គ្រូពេទ្យ​កុមារ​កម្ពុជា​ ​តែងតែបាន​ប្រារព្ធ​សន្និសីទ​នេះ​ ​យ៉ាងទៀតទាត់​ ​ក្នុង​មួយឆ្នាំ​ម្ដង​ ​ក្នុង​គោលបំណង​ ​ដើម្បី​ផ្ដល់​នូវ​វេទិកា​ ​ដល់​អ្នកឯកទេស​ផ្នែក​រោគ​កុមារ​ទាំង​ក្នុង​ប្រទេស​ ​និង​ក្រៅប្រទេស​ ​បាន​ចែករំលែក​ ​និង​ផ្ដាស់​ប្ដូរ​នូវ​បទពិសោធន៍​រវាង​គ្នា​ ​ក៏ដូចជា​ជួយ​ផ្ដល់​នូវ​ចំណេះ​ដឹង​ថ្មី​ៗ​ ​ទាក់ទង​នឹង​រោគ​កុមារ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close