ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ ដំណើរ ការដោយរលូន
លោក ហួត ផុន ប្រធានលេខាធិការដ្ឋាន នៃគណ:កម្មការជាតិរៀបចំការបោះឆ្នោតខេត្តព្រះ សីហនុ បានឱ្យដឹងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌអាណត្តិទី៣ ឆ្នាំ២០១៩ នាព្រឹកថ្ងៃអាទិត្យ ៨រោជ ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ខេត្តព្រះសីហនុ មានការិយាល័យបោះឆ្នោតចំនួន ០៥ និងមានអង្គបោះឆ្នោតចំនួន១៧៧រូប។
លោកបានបញ្ជាក់ថា ចំពោះការិយាល័យបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ នៅខេត្តព្រះសីហនុ ត្រូវបានបិទបញ្ចប់នៅម៉ោង៨ និង១៥នាទីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ប្រកបដោយតម្លាភាព សេរី ត្រឹមត្រូវ និងយុតិធម៌ដោយស្មើភាព ក្រោមកិច្ចការពារសន្តិសុខយ៉ាងល្អ។ លោកបានអះអាងថា ការបិទបញ្ចប់នេះ ដោយសារតែអង្គបោះឆ្នោតចូលរួមបោះឆ្នោតចំនួន ១៧៧ លើ ១៧៧ ។
សូមបញ្ជាក់ថា សម្រាប់ខេត្តព្រះសីហនុ មានគណបក្សនយោបាយឈរឈ្មោះបោះក្រុមប្រឹក្សាខេត្តចំនួន០៣ ក្នុងនោះមានគណបក្សប្រជាជនកម្ពុជា, គណបក្សសញ្ជាតិកម្ពុជា, និងគណបក្សយុវជនកម្ពុជា ។
យោងតាមជាលទ្ធផលនៃការបោះឆ្នោតឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ដ អាណត្តិទី៣ នៅខេត្ដព្រះសីហនុ គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រ ១៧៤ លើ ១៧៧ គឺមានសំឡេងគាំទ្រដ៏ច្រើនលើសលប់។ គណបក្សសញ្ជាតិកម្ពុជា ទទួលបានសម្លេងគាំទ្រ ០២សំឡេង និងគណបក្សយុវជនកម្ពុជា មានសំឡេងគាំទ្រ០១សម្លេង ។ ចំពោះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក មានគណបក្សនយោបាយឈរឈ្មោះចំនួន ០៥ ។ ក្នុងនោះក្រុងព្រះសីហនុ មានគណបក្សនយោបាយចំនួន០២ គឺគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រ៤២ លើ៤២។ ដោយឡែកគណបក្សយុវជនកម្ពុជា សូន្យសំឡេង ។ ស្រុកព្រៃនប់ មានគណបក្សនយោបាយចំនួន០៤ ក្នុងនោះ គណបក្សប្រជាជនកម្ពុជាទទួលបាន ៧៧សំឡេងលើ៨៣។ គណបក្សហ៊្វុនស៊ិនប៉ិច ០៤សំឡេង, គណបក្សខ្មែររួបរួមជាតិ០២សំឡេង និងគណបក្សយុវជនកម្ពុជា សូន្យសំឡេង។
ស្រុកស្ទឹងហាវ មានពីរគណបក្ស ក្នុងនោះគណបក្សប្រជាជនកម្ពុជាទទួលបាន២២ លើ២២ ដោយឡែកគណបក្សយុវជនកម្ពុជាទទួលបានសូន្យសំឡេង។ ស្រុកកំពង់សិលា មានគណបក្សនយោបាយ០២ គណបក្សប្រជាជនកម្ពុជា ទទួលបាន១៩សំឡេង និងគណបក្ស ហ៊្វុនស៊ិនប៉ិច ទទួលបាន ០១សំឡេង។ ចំណែកសង្កាត់កោះរ៉ុង មានមួយគណបក្ស គឺគណបក្សប្រជាជនកម្ពុជាទទួលបាន ១០សំឡេង ១០សំឡេង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។