សម្តេច​តេជោ​ ​អញ្ជើញ​ទៅ​ចូលរួម​សន្និបាត​ ​UN​-​ESCAP​ ​នៅ​ប្រទេស​ថៃ​

​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ទៅ​ចូលរួម​ក្នុង​សន្និបាត​ប្រចាំឆ្នាំ​របស់​គណៈកម្មការ​សេដ្ឋកិច្ច​ ​និង​សង្គមកិច្ច​សម្រាប់​អាស៊ី​ ​និង​ប៉ាស៊ីហ្វិក​ ​នៃ​អង្គការសហប្រជាជាតិ​ ​(​UN​-​ESCAP​)​ ​លើក​ទី៧៥​ ​នៅ​ទីក្រុង​បាងកក​ ​ប្រទេស​ថៃ​។​

​សន្និបាត​ប្រចាំឆ្នាំ​របស់​គណៈកម្មការ​សេដ្ឋកិច្ច​ ​និង​សង្គមកិច្ច​សម្រាប់​អាស៊ី​ ​និង​ប៉ាស៊ីហ្វិក​ ​នៃ​អង្គការសហប្រជាជាតិ​ ​(​UN​-​ESCAP​)​ ​លើក​ទី៧៥​ ​ធ្វើឡើង​ក្រោម​ប្រធានបទ​ ​«​ការ​ផ្តល់​សិទ្ធិ​អំណាច​ប្រជាជន​ ​និង​ការធានា​នូវ​បរិ​យា​ប័ន្​ន​ ​និង​សមភាព​»​ ​ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី២៧​ ​ដល់​ថ្ងៃទី៣១​ ​ខែឧសភា​ ​ឆ្នាំ២០១៩​។​

​សន្និបាត​ប្រចាំឆ្នាំ​នេះ​ ​នឹង​មានការ​យាង​ចូលរួម​ពី​ម្ចាស់​ក្សត្រី​ ​មហា​ចក្រី​ ​សិរិ​ន​ថន​ ​និង​មានការ​អញ្ជើញ​ចូលរួម​ពី​ប្រធានាធិបតី​ ​នាយក​រដ្ឋមន្ត្រី​ ​ឧបនាយក​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ ​ឧត្តម​មន្ត្រី​ ​និង​មន្ត្រី​នៃ​រដ្ឋ​ជាស​មា​ជិ​ក​ចំនួន​ ​៥៣ប្រទេស​ ​និង​រដ្ឋ​សង្កេតការណ៍​ចំនួន​ ​៩រដ្ឋ​ ​នៃ​តំបន់​អាស៊ី​ ​និង​ប៉ាស៊ីហ្វិក​ ​តំណាង​ស្ថាប័ន​សំ​ខាន់​ៗ​របស់​អង្គការសហប្រជាជាតិ​ ​អង្គការ​អន្តរជាតិ​ ​ដៃគូ​អភិវឌ្ឍន៍​ ​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ​សង្គម​ស៊ីវិល​ ​និង​វិស័យ​ឯកជន​ជាច្រើន​ទៀត​។​

​គោលបំណង​ដ៏​ចម្បង​នៃ​សន្និបាត​នេះ​ ​គឺ​ដើម្បី​ពិនិត្យ​ ​និង​អនុម័ត​លើ​របាយការណ៍​ការងារ​ដែល​ ​UN​-​ESCAP​ ​និង​រដ្ឋ​ជាស​មា​ជិ​ក​បាន​អនុវត្ត​ក្នុង​ឆ្នាំ២០១៨​ ​និង​អនុម័ត​លើ​ផែនការ​ ​ព្រមទាំង​កម្មវិធី​អភិវឌ្ឍ​ន៍​ផ្សេង​ៗ​ទៀត​ ​ដែល​បាន​ស្នើ​ឡើង​ដោយ​ ​UN​-​ESCAP​ ​និង​រដ្ឋ​ជាស​មា​ជិ​ក​សម្រាប់​ឆ្នាំ២០១៩​។​ ​របាយការណ៍​ ​និង​ផែនការ​សកម្មភាព​ទាំងនោះ​នឹង​ដាក់​ជូន​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ ​និង​សង្គមកិច្ច​អង្គការសហប្រជាជាតិ​ ​(​ECOSOC​)​ ​និង​អង្គ​មហាសន្និបាត​ប្រចាំឆ្នាំ​របស់​អង្គការសហប្រជាជាតិ​នៅក្នុង​អំឡុង​ខែកញ្ញា​ ​នៅ​បូរី​ញូ​យ៉​ក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close