ការប្រកួតប្រជែងតំណែងនាយករដ្ឋមន្ត្រីអង់គ្លេសកាន់តែស្វិតស្វាញ
ក្រោយពេលពីរថ្ងៃដែលនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានប្រកាសលាលែងចេញពីតំណែងនៅថ្ងៃទី៧ខែមិថុនា បើកផ្លូវឲ្យមានការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីនាពេលខាងមុខ ។ នៅពេលនេះមាន បេក្ខភាព ៨រូបប្រជែងតំណែងនាយករដ្ឋមន្ត្រីអង់គ្លេស។
សារព័ត៌មាន The Guardian បានផ្សាយថា បើទោះបីការចុះឈ្មោះជាបេក្ខភាព នាយករដ្ឋមន្ត្រី ត្រូវបញ្ចប់នៅថ្ងៃទី១០ខែមិថុនា ហើយអាចនឹងមានបេក្ខភាព បន្តឈរឈ្មោះថែមទៀត។ ប៉ុន្តែការប្រជែងតំណែងនាយករដ្ឋមន្ត្រីកាន់តែក្តៅ ក្រោយពេលមានបេក្ខភាពដល់ទៅ៨នាក់ប្រកាសឈរឈ្មោះសម្រាប់តំណែងនាយករដ្ឋមន្ត្រី។បេក្ខភាពទាំងអស់នឹងត្រូវជម្រុះរហូតដល់សល់ តែ២រូបប៉ុណ្ណោះ។
តាមសារព័ត៌មាន The Guardian បេក្ខភាពទាំង៨រូប រួមមាន អតីតរដ្ឋមន្ត្រីសំខាន់ៗនៅក្នុងប្រទេសនេះដែលមានបទពិសោធ ខ្ពស់ ក្នុងនោះ មាន អតីតរដ្ឋមន្ត្រីការបរទេស អតីតប្រធានរដ្ឋសភា រដ្ឋមន្ត្រីសុខាភិបាល...។
ស្ថានភាពនយោបាយនៅក្នុងប្រទេសអង់គ្លេស កាន់តែតានតឹង ដោយសារវិវាទជុំវិញការចាកចេញពីអឺរ៉ុប របស់ អង់គ្លេស(Brexit) ។ នាយករដ្ឋមន្ត្រី Theresa may បានអំពាវនាវឲ្យមានការបោះឆ្នោត ប្រជាមតិចាកចេញពីអឺរ៉ុបសាជាថ្មី ប៉ុន្តែ ត្រូវបានច្រានចោល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។