វេទិកា​ស្រូវ​អង្ករ​កម្ពុជា​លើក​ទី​៦ ចាប់ផ្តើម​នៅ​សប្តាហ៍​ក្រោយ​

នៅ​ថ្ងៃទី​២២-២៣ ខែមករា ឆ្នាំ​២០១៨ សប្តាហ៍​ក្រោយនេះ វេទិកា​ស្រូវ​អង្ករ​កម្ពុជា​លើក​ទី​៦ នឹង​ចាប់ផ្តើម​ប្រព្រឹត្តធ្វើ​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​។​

​លោក មូល សារិទ្ធ អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​មានប្រសាសន៍ថា គោលបំណង​សំខាន់​ក្នុង​ការរៀបចំ​វេទិការ​នេះ គឺ​ការធ្វើ​បច្ចុប្បន្នភាព​ពី​វិស័យ​ស្រូវ​អង្ករ ដើម្បី​ដឹង​ពី​ផលវិបាក បញ្ហា​ប្រឈម និង​ដំណោះស្រាយ​។​

​លោក​បន្ដថា ឆ្នាំនេះ គឺ​ពិសេស​ជាង​រាល់​ឆ្នាំ ដោយសារតែ​យើង​ទទួលបាន​សមិទ្ធផល​សំខាន់ៗ​ជាច្រើន ក្នុងនោះ​ក៏មាន​សមិទ្ធផល​ថ្មី​មួយ ដែល​នឹងដាក់​សម្ពោធ​ក្នុង​វេទិការ​ស្រូវ​អង្ករ​កម្ពុជា គឺ ការសម្ពោធ​ម៉ាក​វិញ្ញាតកម្ម​អង្ករ​ជាតិ ដែលមាន​ឈ្មោះថា «​ម្លិះ​អង្គរ​» ដែល​បាន​បង្កើត​មក​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​មកហើយ ដែល​បាន​ចំណាយ​ពេលវេលា​, ថវិកា​ជាច្រើន និង​បាន​ចុះបញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close