ឃ្លាំង​ឈើ​ដ៏​ធំ​មួយ​កន្លែង​ ​ដែលគេ​ដឹង​ថា​ ​ជា​របស់​លោក​ ​ស៊ាម​ ​គឹ​មទឹម​ ​គ្មាន​សមត្ត​កិច្ច​ណា​ហ៊ាន​ចុះ​បង្រ្កាប​ ​?​

​ក្រចេះ​ ​៖​ ​ជា​រៀងរាល់​យប់​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៧អា​ឆ្ពោះទៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៧៣ក្រចេះ​ឆ្លូង​គេ​តែងតែ​សង្កេតឃើញ​មាន​រថយន្ត​សាំ​យ៉ុង​កែ​រ​ឆ្នៃ​តរ៉ឺ​ម៉ក​ ​និង​ ​ខ្លះទៀត​កែ​រដាក់​កង​ឌុប​បាន​ដឹកឈើ​ជាច្រើន​ម៉ែត្រគូប​ក្នុង​មួយ​រថ​យន្ត​ៗ​ហើយ​ក្នុង​មួយ​យប់​មិន​តិច​ជាង៤០គ្រឿង​នោះ​ទេ​ ​ហើយ​មួយ​គ្រឿង​ៗ​ផ្ទុក​មិន​តិច​ជា១០ម៉ែត្រគូប​នោះ​ដែរ​ ​ដែល​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​ថា​ជា​របស់​លោក​ ​ទឹម​ ​ជាម​ន្ត្រី​យោធា​រក​ស៊ីឈើ​ល្បីឈ្មោះ​ជា​យូរឆ្នាំមកហើយ​។​

​ជាក់ស្តែង​ដូចជា​នៅ​យប់​ថ្ងៃទី២៣​ ​ខែ​ ​ឧសភា​ ​ឆ្នាំ២០១៩នៅ​ចំនុច​ភូមិ​ស្រែ​ស្បូវ​ ​ឃុំ​ក្បាលដំរី​ ​ស្រុក​សំបូរ​ ​ខេត្តក្រចេះ​ ​មាន​ឃ្លាំង​ឈើ​ដ៏​ធំ​មួយ​ដែរ​គេ​ដឹង​ថា​ ​ជា​ឃ្លាំង​ឈើ​របស់​លោក​ ​ស៊ាម​ ​គឹ​មទឹម​ ​«​ហៅ​ទឹម​»​ ​ដែរ​ជា​មន្រ្ដី​យោធា​វរៈ​សេនា​តូច​លេខ២ដែល​ជា​អ្នកមាន​អំណាច​ក្នុងទឹក​ដី​នៃ​ខេត្តក្រចេះ​ ​នោះ​បាន​អោយ​កូនចៅ​យក​រថយន្ត​សាំ​យ៉ុង​កែ​ឆ្នៃ​យក​មក​លើក​ឈើ​ដាក់​ទាំង​ថ្ងៃ​ដោយ​មិន​ញញើត​និង​ផ្លូវច្បាប់​បន្តិច​ណា​សោះ​ឡើយ​ដើម្បី​ដឹក​ចេញទៅ​ចែកចាយ​បន្ត​រតា​មរ​យះ​រថយន្ត​សា​មយ៉ុ​ង​កែ​ឆ្នៃ​រ​ខ្នាត​យក្ស​ចេញពី​ក្នុង​ឃ្លាំង​ក្នុង​មួយ​យប់​ៗ​មាន​ប្រហែល៤០ទៅ៥០គ្រឿង​ ​ហើយ​ចេញពី​ចំនុច​ខាងលើ​ឆ្ពោះទៅ​ខេត្ត​ត្បូងឃ្មុំ​និង​ដាក់​តាម​ខេត្តព្រៃវែង​។​

​ឃ្លាំង​ឈើ​ដ៏​ធំ​នេះ​ត្រូវ​បាន​គេដាក់​ការសង្ស័យ​ថា​ ​គ្មាន​លិខិតស្នាម​ឬ​ច្បាប់​ទំ​លាប់​នោះ​ទេ​ ​ដោយសារតែ​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ត្រូវ​បាន​ ​លោក​ទឹម​ ​រៀបចំ​កញ្ចប់​នឹង​សែនព្រេន​អស់ទៅហើយ​មើលទៅ​នោះ​ ​ហើយ​ជាពិសេស​លោក​ ​សាន្​ថ​ ​ប៊ុ​ន​ថាន​ ​ដែល​ជា​មេបញ្ជាការ​ប៉េ​អឹម​ខេត្តក្រចេះ​ ​ដែល​បាន​អួ​ត​ក្ដែង​ៗ​ថា​ ​មិន​អោយ​មាន​បទល្មើស​ព្រៃឈើ​ឆ្លងកាត់​ទឹកដី​របស់​ខ្លួន​ឡើយ​។​

​ចំណែក​លោក​ ​ទ្រី​ ​សុ​ភក្ត្រ័​ ​ប្រធាន​មន្ទី​កសិកម្ម​ខេត្តក្រចេះ​មិនដែល​មាន​បទបញ្ជា​ទៅ​មន្ត្រី​ក្រោម​ឱវ៉ាត​ទៅ​អោយ​មាន​ចំណាត់ការ​ទៅលើ​បទល្មើស​ព្រៃឈើ​ទាំង​នេះ​ម្តង់​ណា​នោះ​ទេ​ ​ប្រហែលជា​លោក​ ​ទឹម​ ​យក​ដុល្លារ​បាំងមុខ​ជិត​អស់ហើយ​មើលទៅ​នោះ​ ​តែបើ​សែន​មិន​ត្រូវ​វិញ​ប្រហែលជា​បិទ​ជិតឈឹង​ដូច​កាល​ប៉ុន្មាន​ខែមុន​អីចឹង​ ​តែបើ​សែន​ត្រូវហើយ​ទោះបីជា​មាន​សារព័ត៌មាន​ចុះផ្សាយ​ជាច្រើន​អង្គរ​ភាព​យ៉ាង​ណា​ក៍​ដោ​យក៍​អស់លោក​សមត្ត​កិច្ច​ជំនាញ​ទាំងនោះ​មិន​ខ្វល់​នោះ​ដែរ​ ​សំខាន់​បាន​ប្រយោជន៍​ដាក់​ក្នុង​ហោប៉ៅ​។​

​ប្រជាពលរដ្ឋ​ដែរ​រស់នៅ​ក្នុងទឹក​ដី​នៃ​ខេត្តក្រចេះ​ ​សូម​សំណូមពរ​ទៅដល់​ ​ថ្នាក់​ដឹក​នាំ​ធំៗ​និង​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​មេត្តា​ជួយ​ពិនិត្យមើល​នៅក្នុង​ខេត្តក្រចេះ​មួយ​នេះ​ផង​ ​បើ​មិន​ដូច្នេះ​នោះ​ទេ​ច្បាស់ជា​រលាយ​ឆាប់​ៗ​អស់​ក្នុង​ពេល​ដ៍​ខ្លី​នេះ​ជាក់ជា​មិនខាន​នោះ​ឡើយ​ ​ហើយ​ពេល​កន្លងមក​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​លោក​បាន​ខិតខំ​ចេញ​បទ​បញ្ជា​រ​ជាច្រើនលើក​មក​ហើយ​តែម​ន្ត្រី​ទាំងអស់​ហាក់បីដូចជា​ធ្វើមិនដឹង​ ​ឬ​ក៍​មន្ត្រី​ទាំងនេះ​ដឹង​ហើយ​តែ​ផ្គើន​និង​អនុ​សា​សន៍ដ៍​ថ្លៃថ្លា​របស់​សម្តេច​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close