គម្រោងនាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ប្រទេសវៀតណាម ឈានដល់ការចុះ MoU
គម្រោងប្រមូលទិញគ្រាប់ស្វាយចន្ទីពីប្រជាកសិករកម្ពុជា ដើម្បីនាំចេញទៅកាន់ប្រទេសវៀតណាម បានឈានទៅដល់ការចុះ MoU ហើយកាលពីរសៀលថ្ងៃម្សិលមិញ ដោយធ្វើឡើងរដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា និងឯកអគ្គរដ្ឋទូតប្រទេសវៀតណាម ប្រចាំកម្ពុជា។
អនុស្សារណៈយោគយល់គ្នានេះ មានគោលបំណង ជំរុញផលិតកម្មស្វាយចន្ទីនៅកម្ពុជា ការផ្ទេរបច្ចេកទេសប្រមូលផលនិងឃ្លាំងសម្ងួត ជំរុញការវិនិយោគ ការផ្សារភ្ជាប់រវាងអ្នកដាំទៅនឹងទីផ្សារ លើកកម្ពស់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ ក្នុងន័យលើកកម្ពស់កម្រិតជីវភាពប្រជាកសិករ កាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៦ កម្ពុជាមានលទ្ធភាពផលិតស្វាយចន្ទីបានប្រមាណ ១០៤ ០០០ តោន ហើយតាមរយៈអនុស្សារណៈយោគយល់គ្នានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រំពឹងថា នឹងមានលទ្ធភាពផលិតស្វាយចន្ទីបានគ្រប់ ១លានតោន តាមតម្រូវការទីផ្សារ ដើម្បីនាំចេញទៅកាន់ប្រទេសវៀតណាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។