​ឆ្នាំ​នេះ នឹងក្រុមហ៊ុន​អាកាសចរណ៍​ថ្មី​​ចំនួន​១៣ ​ចូលមករក​ស៊ី​ក្នុង​វិស័យ​​អាកាសចរណ៍នៅ​កម្ពុជា

ក្រុមហ៊ុន​អាកាសចរណ៍​ថ្មី​ចំនួន​១៣​ផ្សេងទៀត នឹង​ឈាន​ជើង​ចូលក្នុង​វិស័យ អាកាសចរណ៍​ស៊ីវិល​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១៨​នេះ ដើម្បី​បម្រើ​វិស័យ​អាកាសចរណ៍​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត ខណៈដែល​ចំនួន​អ្នកធ្វើដំណើរ​តាម​យន្តហោះ កំពុងមាន​ការកើនឡើង​។​

​ឯកឧត្តម កែវ ស៊ី​វ៉ន អគ្គ​នាយ​អាកាសចរ​ស៊ីវិល បាន​ប្រាប់​សារព័ត៌មាន​ក្រោយពី​សន្និបាត​បូកសរុប អាកាសចរ​ស៊ីវិល​ឆ្នាំ​២០១៣-២០១៧ និង​លើក​ទិសដៅ ឆ្នាំ​២០១៨-២០២៣ កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​ថា ក្រុមហ៊ុន​អាកា​សរណ៍​ចំនួន​១៣​ថ្មី ផ្សេងទៀត​នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១៨​នេះ រួមមាន​ក្រុមហ៊ុន ក្នុងស្រុក​ចំនួន​៣ គឺ​ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា​, ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ ខេ​ស៊ី និង​ក្រុមហ៊ុន​អាកាសចរណ៍​ព្រី​ន រួម​នឹង​ក្រុមហ៊ុន​ក្រៅ​ស្រុក ចំនួន​១០ ផ្សេងទៀត​ដែរ​។​

​ឯកឧត្តម​បាន​បន្តថា តាមរយៈ​ក្រុមហ៊ុន អាកាសចរណ៍​ថ្មី​នេះ នឹង​ជួយ​សម្រួល​ដល់ ការដឹក​ជ​ញ្ជួ​ន​ផ្លូវ អាកាស​ឱ្យ​កាន់តែ​ប្រសើរឡើង​ផងដែរ​។ ជាក់ស្តែង​នៅ​ឆ្នាំ ២០១៧​កន្លងទៅ មាន​អ្នកធ្វើដំណើរ​ចូលមក កម្ពុជា​តាម​យន្តហោះ មាន​ប្រមាណ​៨​លាន​នាក់​កើនឡើង​១​លាន​នាក់​បើ​ធៀប​នឹង​ឆ្នាំ​២០១៦​។​

​ឯកឧត្តម​បាន​បន្តទៀតថា ទន្ទឹមនឹង​ភាព​រីកចម្រើន​នេះ រាជរដ្ឋាភិបាល​គ្រោង​បង្កើត ព្រលានយន្តហោះ​ថ្មី​៣ កន្លែង​ទៀត រួម​មាននៅ​ខេត្តកណ្តាល​មួយកន្លែង ខេត្ត​សៀម​រាម មួយកន្លែង និង​នៅ​ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង​មួយកន្លែង​ទៀត​។​

​ឯកឧត្តម ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋលេខាធិការ​នៃ​រដ្ឋលេខាធិការដ្ឋាន​អា កាស​ចរ​ស៊ីវិល បាន​មានប្រសាសន៍ ថា រហូតមកដល់​បច្ចុប្បន្ន​នេះ​មាន​ក្រុមហ៊ុន​អាកាសចរណ៍ ក្នុង ស្រុក​ចំនួន​១០ និង​ក្រុមហ៊ុន​អាកាស ចរណ៍​បរទេស​ហោះហើរ​មក​កម្ពុជា ចំនួន​៤០​ក្រុម ហ៊ុន​ហើយ ដែល​មិនយូរប៉ុន្មាន​ទៀត​ទេ ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក នឹង​កើនឡើង ដល់​១៣ ក្រុមហ៊ុន រីឯ​ក្រុមហ៊ុន​ក្រៅ​ស្រុក​ឡើង ដល់​៥០​ក្រុមហ៊ុន​ដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close