ស្លាប់​៧១នាក់ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះនៅរុស្ស៊ី

ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានឲ្យដឹងថា យន្តហោះដឹកអ្នកដំណើរ​៧១នាក់បានធ្លាក់ ពេលចាប់ផ្តើមហោះហើរ​ចេញពីអាកាសយានដ្ឋាននៅក្នុងទីក្រុងមូស្កូប្រទេសរុស្ស៊ី។

សារព័ត៌មាន​ RT ​និងបណ្តាញព័ត៌មានក្នុងស្រុកបានដកស្រងព័ត៌មានពី​ មន្ត្រីសន្តិសុខ​អាកាសចរណ៍បានឲ្យដឹងថា ​យន្តហោះដឹកអ្នកដំណើរធុនតូច​ Antonov An 148 របស់ក្រុមហ៊ុន អាកាសចរណ៍ Saratov Airlines ​ដឹកអ្នកដំណើរ ៦៥នាក់និងក្រុមពហុនិកា​៦នាក់  បានបាត់ទំនាក់ទំនង​ក្រោយចាកចេញពីអាកាសយានដ្ឋាន  Domodedovo  ក្នុងទីក្រុងមូស្កូ​។

សារព័ត៌មាន​ Interfax ​បានផ្សាយថា​«យន្តហោះបានដាំក្បាលបុក ដីនៅជិតភូមិ  Argunov ​ជាយក្រុងមូស្កូ ។ ក្រុមពហុនិកានិងអ្នកដំណើរគ្មានឧកាសនៅរស់នោះឡើយ»។ ក្រសួងគ្រប់គ្រងគ្រោះអាសន្ន រុស្ស៊ីបានឲ្យដឹងថា នៅពេលនេះ ស្ថាប័នពាក់ព័ន្ធ​កំពុងតែ បញ្ចាក់ពី ការធ្លាក់យន្តហោះខាងលើ។

យន្តហោះដឹកអ្នកដំណើរជួបគ្រោះថ្នាក់ខាងលើ​គឺហោះហើរចេញពី អាកាសយានដ្ឋាន​ Domodedovo ​ក្នុងទីក្រុងមូស្កូ ឆ្ពោះទៅកាន់​ទីក្រុង  Orsk ​ស្ថិតនៅជាយក្រុង ជាប់ព្រំដែន រុស្ស៊ី និង កាហ្សាស្ថាន។

នៅពេលនេះក្រុមអ្នកជំនាញកំពុងតែស្រាវជ្រាវ បញ្ចាក់ពីមូលហេតុបណ្តាលើឲ្យមានគ្រោះថ្នាក់ខាងលើកើតឡើង ។ ព័ត៌មានលម្អិតស្តីពីគ្រោះថ្នាក់ខាងលើ​មិនទាន់បានប្រកាសឲ្យដឹងនៅឡើយ។

រកឃើញប្រអប់ខ្មៅយន្តហោះAn-148

មន្ត្រីរុស្ស៊ីបានប្រកាសឲ្យដឹងថា បានរកឃើញប្រអបខ្មៅ យន្តហោះដែលជួបគ្រោះថ្នាក់ របស់ក្រុមហ៊ុនអាកាសចរណ៍ Saratov Airlines ហើយប្រអប់ខ្មៅនោះនឹងជួបបង្ហាញពីមូលហេតុបណ្តាលឲ្យយន្តហោះដឹកអ្នកដំណើរ៧១នាក់ជួបគ្រោះថ្នាក់។

អ្នកនាំពាក្យមជ្ឈមណ្ឌុលគ្រប់គ្រងគ្រោះអាសន្ន រុស្ស៊ីបានបញ្ចាក់ថាក្រៅពីប្រអបខកមៅក៏បានរកឃើញបំណែកយន្តហោះ នៅត្រងចំណុចធ្លាក់ ។

ក្រុមស្រាវជ្រាវរុស្ស៊ីនិងត្រូវចំណាយពេល ជាច្រើនទៀតដើម្បីបើកការស្រាវជ្រាវបញ្ចាក់ឲ្យបានច្បាស់ពីមូលហេតុ បណ្តាលឲ្យជួបគ្រោះថ្នាក់។ យន្តហោះខាងលើបានបាត់ខ្លួនចេញពីប្រព័ន្ធរ៉ាដា ក្រោយហោះហើរបាន១០នាទី ចាកចេញពីអាកាសយានដ្ឋាន Domodedo ក្នុងទីក្រុងមូដស្កូ ។

អ្នកនាំពាក្យ ក្រុមហ៊ុនអាកាសចរណ៍ Saratov Airlines លោកស្រី Elena Voronova បានបញ្ចាក់ថា យន្តហោះ An-148 បានធ្វើការហោះហើរ ដឹកទំនិញ រយៈចម្ងាយខ្លី មុនពេលហោះហើរដឹកអ្នកដំណើរ ចុងក្រោយនេះ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close