រដ្ឋាភិបាលអាមេរិកបិទទ្វាជាលើកទី២ក្នុងរយៈពេលមិនដល់១ខែ
រដ្ឋាភិបាលអាមេរិក បង្ខំចិត្តបិទទ្វាជាលើកទីពីរ ក្នុងរយៈពេលមិនដល់ មួយខែ ក្រោយពេលសភា ប្រទេសនេះ មិនអនុម័ត មូលនិធី ដើម្បីដំណើរការរដ្ឋាភិបាលឲ្យបានមុនថ្ងៃទី៩ខែកុម្ភៈ។
កន្លងមក សភាអាមេរិក សង្ឃឹមថានឹងអនុម័តថវិការដើម្បីដំណើរការរដ្ឋាភិបាល ឲ្យបានមុខ ថ្ងៃ ថវិការបណ្តោះអាសន្ន អស់ នៅថ្ងៃទី ៨ខែកុម្ភៈ។ប៉ុន្តែ តំណាងរាស្ត្រ លោក Rand Paul មកពីគណបក្សសាធារណរដ្ឋ បានស្នើរឲ្យពិភាក្សាកែទម្រងច្បាប់មូលនិធីមួយចំនួន។ លោក Rand Paul បានផ្អាក់បោះឆ្នោត ធ្វើឲ្យរដ្ឋាភិបាលអាមេរិកបន្តបិទទ្វានៅថ្ងៃទី៩ខែកុម្ភៈ ។នេះជាលើកទី២ហើយដែលរដ្ឋាភីបាលអាមេរិកត្រូវបិទទ្វា ក្នុងរយៈពេលមិនដល់១ខែផងនោះ។
នៅពេលនេះរដ្ឋាភិបាលអាមេរិក បានបិទទ្វា ដោយនៅដំណើរការតែ ក្រសួងសំខាន់ៗប៉ុណ្ណោះ ។ តាមគម្រោងសភាអាមេរិកនិងត្រូវបោះឆ្នោត នៅពាក់កណ្តាលអាទ្រាធ ថ្ងៃតី៩ខែកុម្ភៈ រួមបញ្ចូនទៅកាន់ព្រឹទ្ធសភា មុនពេលបញ្ចូនទៅឲ្យប្រធានាធិបតីដូណាលត្រាំចុះហត្ថលេខា។
ការបោះឆ្នោត អនុម័តថវិការសម្រាប់ដំណើរការរដ្ឋាភិបាលអាមេរិក គឺជារឿងមួយដ៏សំខាន់ បំផុត ហើយនៅពេលនេះគណបក្ស ប្រជាធិបតេយ្យ កំពុងតែពិភាក្សា លើបញ្ហាជនអន្តោបវេស ផងដែរ ។ ប្រសិនបើសភាអាមេរិកមិនអាចបោះឆ្នោតអនុម័តថវិការនៅយប់នេះទេ រដ្ឋាភីបាល អាចនិងបិទទ្វាជាច្រើនថ្ងៃបន្តទៀត ធ្វើឲ្យគោលនយោបាយ មួយចំនួនត្រូវរាំងស្ទះជាមិនខាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។