សង្គ្រាមពាណិជ្ជកម្ម អាមេរិកចិនធ្វើឲ្យពិភពលោកខាតបង់ជាច្រើន
ប្រទេសជុំវិញពិភពលោក មិនចង់ឲ្យមហាអំណាចសេដ្ឋកិច្ចទី១ទី២លើកពិភពលោក ផ្ទុះសង្គ្រាមពាណិជ្ជកម្មនិងគ្នានោះឡើយ ដោយមិនមែនតែប្រទេសទាំងពីរជាអ្នកខាតបង់នោះឡើយគឺពិភពលោកទាំងមូល។
កន្លងមកថ្មីសារព័ត៌មាន Bloomberg បានផ្សាយថា បើទោះបីភាគីណាមួយទទួលបានជ័យជំនៈនៅក្នុងសង្គ្រាមពាណិជ្ជកម្ម រវាងមហាអំណាចសេដ្ឋកិច្ច លំដាប់ទីមួយទីពីរលើកពិភពលោក អាមេរិក-ចិន គឺសុទ្ធតែមានលទ្ធផលអាក្រក់ដូចគ្នា គឺពិភពលោកទាំងមូលខាតបង់ទឹកប្រាក់ យ៉ាងតិច៦០០ពាន់លានដុល្លារ។
តាមការផ្សាយរបស់សារព័ត៌មាន Bloomberg ភាពតានតឹងពាណិជ្ជកម្ម រវាងអាមេរិក និងចិន អាចនឹងកើនឡើងខ្លាំងជាងនេះទៅទៀត ។ ប្រសិនបើ ភាគីទំាងពីរបន្តដំឡើងពន្ធដាក់គ្នា បន្ថែមទៀត ។ តាមអ្នកឯកទេសសេដ្ឋកិច្ច របស់ Bloomberg នៅពេលនោះ ពិភពលោកនឹងខាតបង់ទឹកប្រាក់យ៉ាងតិច ៦០០ពាន់លានដុល្លារ នៅឆ្នាំ២០២១ ពេលសង្គ្រាមពាណិជ្ជកម្មបានបង្ហាញពីលទ្ធផលរបស់វា។
តាមសារព័ត៌មាន Boomberg ដល់ឆ្នាំ២០២១ GDP របស់ចិន និងអាមេរិក នឹងថយចុះ០,៥ភាគរយ ចំណែកGDP ពិភពលោកថយចុះ០,៣ភាគរយ។
នៅពេលនេះការប្រឈមមុខដាក់គ្នារវាង ទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន នៅតែបន្ត ហើយភាគីទាំងពីរនៅតែប្រកាន់គោលជំហររៀងៗខ្លួន មិនព្រមបន្ធូបន្ថយឡើយ។ នៅពេលនេះសង្គ្រាមពាណិជ្ជកម្ម បានរីកធំឡើងឈានដល់សង្គ្រាមបច្ចេកវិទ្យា ក្រោយប្រធានាធិបតីអាមេរិក ហាមប្រាមក្រុមហ៊ុនបច្ចេកវិទ្យា Huawei។មិនតែប៉ុណ្ណោះបានដាក់គំនាបដល់ប្រទេសជាសម្ព័ន្ធមិត្តឲ្យបោះបង់បច្ចេកវិទ្យារបស់ចិនទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។