ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ​មិន​ម៉ែ​ន​ជាទី​តាំង​សម្រាប់​ ​លោកខាងលិច​ ​នាំ​សំរាម​មក​ចោល​នោះ​ឡើយ​

​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ​បង្ហាញ​ការ​ខឹងសម្បា​យ៉ាង​ខ្លាំង​ចំពោះ​សកម្មភាព​របស់​បណ្តា​ប្រទេស​លោកខាងលិច​ ​ ​ដែល​បាន​បញ្ជូន​សំរាម​ ​រាប់ពាន់​តោន​មកកាន់​តំបន់​នេះ​ ​ដែល​ជាសកម្ម​ភាព​ ​មិន​អាច​ទទួលយក​បាន​ឡើយ​។​ ​បណ្តា​ប្រទេស​លោកខាងលិច​ ​កំពុងតែ​ ​«​ប្រមាថ​»​ប្រទេស​តំបន់​អាស៊ាន​ ​ដោយ​ចាត់ទុក​ ​អាស៊ាន​ជា​ ​ទីលាន​ចាក់សំរាម​របស់​លោកខាងលិច​។​

​ថង់​សម្រាប់​ប្លា​ស្ទិ​ចរ​បស់​ប្រទេស​លោកខាងលិច​ ​បាន​សម្រុកចូល​មកកាន់​ប្រទេស​តំបន់​អាស៊ាន​ ​ដោយ​បាន​នាំចូល​ដល់​កំពុង​ផែ​ប្រទេស​ហ្វីលីពីន​ ​ឥណ្ឌូ​នេ​ស៊ី​ ​និង​វៀតណាម​ ​។​ ​ជាមួយគ្នា​នេះ​ ​កាក់​សំណល់​គ្រឿង​ជ័រ​ ​ប៉ះពាល់​ដល់​សុខភាព​ ​ពី​អឺរ៉ុប​ ​អាមេរិក​ ​ចូល​ទៅកាន់​ ​ម៉ាឡេស៊ី​។​

​នៅពេល​នេះ​ ​បណ្តា​ប្រទេស​នៅក្នុង​តំបន់​ ​បាន​ប្តេជ្ញា​បញ្ជូន​ ​សំរាប់​ទាំងអស់​នោះ​វិលត្រឡប់​ទៅកាន់​ទីតាំង​ដើម​វិញ​។​ ​កន្លង​មក​ថ្មី​ៗ​ ​ប្រធានាធិបតី​ហ្វីលីពីន​ឡោក​ ​Rodrigo​ ​Duterte​ ​បាន​ព្រមាន​កាត់​ផ្តាច់​ទំនាក់ទំនង​ជាមួយ​កាណាដា​ប្រសិនបើ​ ​ប្រទេស​នេះ​មិនព្រម​ទទួល​ត្រឡប់ទៅវិញ​ ​នៅ​ ​សំរាម៦៩​ ​កុង​ទឺន័រ​ផ្ទុក​ ​១៥០០តោន​សំរាម​ ​នាំចូល​មកកាន់​ហ្វីលីពីន​ ​ក្នុង​ឆ្នាំ២០១៣និង២០១៤​។​

​នៅពេល​នេះ​ ​ក្រៅពី​ហ្វីលីពីន​ ​នៅ​មាន​ថៃ​ ​វៀតណាម​ ​ម៉ាឡេស៊ី​ក៏បាន​ ​ចាត់វិធានការ​ចាំបាច់​រារាំង​ ​ការ​នាំ​សំរាម​ ​ចូល​មកកាន់​តំបន់​អាស៊ាន​។​កន្លងមក​ថ្មី​ ​ម៉ាឡេស៊ី​នឹង​បញ្ជូន​សំ​រាម​ប្លា​ស្ទិ​ចប្រ​មា​ណ៣,០០០តោន​ ​ត្រឡប់ទៅ​កាន់​បណ្តា​ប្រទេស​ ​ដែល​ជា​ម្ចាស់​សំរាម​ទាំងនេះ​វិញ​។​ ​

​អ្នកនាង​ ​Yeo​ ​Bee​ ​Yin​ ​រដ្ឋមន្រ្តី​បរិស្ថាន​ម៉ាឡេស៊ី​ ​បាន​និយាយ​ថា​ ​សំរាម​សរុប​ចំនួន៦០កុង​តឺ​ណឺ​ ​ឬ​ស្មើនឹង៣,០០០តោន​ ​ដែល​បាន​ដឹក​មក​ផ្លុង​ចោល​ដោយ​ខុសច្បាប់​ ​នៅ​ប្រទេស​ម៉ាឡេស៊ី​ ​នឹង​ត្រូវ​បញ្ជូន​ត្រឡប់ទៅ​កាន់​ប្រភព​ដើម​វិញ​ ​ហើយ​អ្នកនាង​ក៏បាន​បន្ថែម​ថា​ ​អ្នក​ដែល​ទទួលយក​សំរាម​ទាំងនេះ​ចូល​មក​ ​ក៏​មាន​កំហុស​ដែរ​ ​គឺ​ប្រៀប​ដូចជា​ជន​ក្បត់​ប្រទេសជាតិ​យ៉ាង​ដូច្នោះ​ ​ដោយ​សុខចិត្ត​ទទួលយក​សំរាម​ពី​បរទេស​ ​មក​បង្គរ​ចោល​នៅក្នុង​ប្រទេស​របស់​ខ្លួន​។​

​យ៉ាងណាមិញ​ ​រដ្ឋមន្រ្តី​បរិស្ថាន​ម៉ាឡេស៊ី​រូប​នេះ​ ​ពុំ​ទាន់​អាច​បញ្ជាក់​បាន​ថា​ ​ក្រុមហ៊ុន​ក្នុង​ស្រុក​ចំនួន​ប៉ុន្មាន​ ​មាន​ជាប់ពាក់ព័ន្ធ​បញ្ហា​នាំចូល​សំរាម​ដោយ​ខុសច្បាប់​នេះ​នៅឡើយ​ទេ​ ​ស្រប​ពេល​ដែល​ការស៊ើបអង្កេត​ ​កំពុងតែ​ប្រព្រឹត្តទៅ​ ​ក៏ប៉ុន្តែ​អ្នកនាង​ ​Yeo​ ​បាន​បញ្ជាក់​ថា​ ​ជន​ដែល​ប្រព្រឹត្តទៅ​ល្មើស​ទាំងអស់​ ​នឹង​ត្រូវ​ទទួលទោស​តាមច្បាប់​។​

​គួរ​ជម្រាប​ថា​ ​បញ្ហា​សំរាម​ក៏​កំពុង​កើតមាន​រវាង​ហ្វីលីពីន​ ​និង​កាណាដា​ផង​ដែរ​។​ ​កាលពី​សប្តាហ៍​មុន​ ​ប្រធានាធិបតី​ហ្វីលីពីន​ ​លោក​ ​រ៉ូ​ឌ្រីហ្គោ​ ​ឌូ​តឺតេ​ ​បាន​បង្គាប់​ឲ្យ​រដ្ឋាភិបាល​របស់​លោក​ ​ជួល​ក្រុមហ៊ុន​ដឹកជញ្ជូន​ឯកជន​មួយ​ ​ដើម្បី​ដឹក​សំរាម៦៩កុង​តឺ​ណឺ​ ​ត្រឡប់ទៅ​កាន់​កាណាដា​វិញ​ ​ហើយ​ទុកចោល​នៅក្នុង​ដែនទឹក​របស់​កាណាដា​តែម្តង​ ​ប្រសិនបើ​ពួកគេ​មិនព្រម​ទទួលយក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close