ធនាគារ​អភិវឌ្ឍ​អាស៊ី​ ​នឹង​ផ្តល់​ហិរញ្ញប្បទាន១ប៊ី​លាន​ដុល្លារ​ដល់​កម្ពុជា​

​ធនាគារ​អភិវឌ្ឍ​អាស៊ី​ ​ADB​ ​គ្រោង​នឹង​ផ្តល់​ហិរញ្ញប្បទាន​ប្រមាណ​ ​៩២១.៥​ ​លាន​ដុល្លារ​អាមេរិក​ដល់​កម្ពុជា​ ​ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​នៃ​កិច្ច​អភិវឌ្ឍន៍​របស់​កម្ពុជា​ ​ជាពិសេស​ក្នុង​ការសម្រេច​បាន​នូវ​ ​គោលដៅ​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ២០៣០​ ​និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ២០៥០​។​

​បើ​គិត​ទាំង​សហ​ហិរញ្ញប្បទាន​ពី​ដៃគូ​អភិវឌ្ឍ​ន៍​ផ្សេង​ៗ​ ​រួម​ជាមួយ​ ​ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​ ​កម្មវិធី​អភិវឌ្ឍន៍​ ​និង​ជំនួយ​បច្ចេកទេស​ឆ្នាំ២០២០​-​២០២២​ ​របស់​ ​ADB​ ​មាន​ទឹកប្រាក់​ចំនួន​ប្រមាណ​ ​១ប៊ី​លាន​ដុល្លារ​អាមេរិក​ ​ដោយ​ក្នុង​នោះ​ ​ទំហំ​ហិរញ្ញប្បទាន​សម្រាប់​វិស័យ​កសិកម្ម​,​ ​ធនធាន​ធម្មជាតិ​ ​និង​អភិវឌ្ឍន៍​ជនបទ​ ​មាន​ទឹកប្រាក់​ ​វិនិយោគ​ប្រមាណ២៥០.៤​ ​លាន​ដុល្លារ​អាមេរិក​។​ ​វិស័យ​អប់រំ​ ​មាន​ទឹកប្រាក់​វិនិយោគ​ប្រមាណ​ ​១០០លាន​ដុល្លារ​អាមេរិក​,​ ​វិស័យ​ថាមពល​មាន​ទឹកប្រាក់​វិនិយោគ​ប្រមាណ១០០លាន​ដុល្លារ​អាមេរិក​។​ ​វិស័យ​ការ​ដឹកជញ្ជូន​ ​និង​គមនាគមន៍​មាន​ទឹកប្រាក់​វិនិយោគ​ប្រមាណ​ ​៨០​ ​លាន​ដុល្លារ​អាមេរិក​,​ ​វិស័យ​សាធារណ​មាន​ទឹកប្រាក់​វិនិយោគ​ប្រមាណ​ ​១១០​ ​លាន​ដុល្លារ​ ​អាមេរិក​,​ ​វិស័យ​ហិរញ្ញវត្ថុ​ ​មាន​ទឹកប្រាក់​វិនិយោគ​ប្រមាណ​ ​៨០​ ​លាន​ដុល្លារ​អាមេរិក​ ​និង​ ​វិស័យ​ផ្គត់ផ្គង់​ទឹក​ស្អាត​ ​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង​ ​និង​សេវាកម្ម​ ​មាន​ទឹកប្រាក់​វិនិយោគ​ ​ប្រមាណ២៣០.២​ ​លាន​ដុល្លារ​អាមេរិក​។​

​គួរ​បញ្ជាក់​ដែរ​ថា​ ​គិត​ចាប់ពី​ឆ្នាំ១៩៩២​ ​រហូតដល់​បច្ចុប្បន្ន​ ​ADB​ ​បាន​ផ្តល់​ហិរញ្ញប្បទាន​ ​សហប្រតិបត្តិ​ការ​ដល់​ប្រទេស​កម្ពុជា​ ​សម្រាប់​ហិរញ្ញប្បទាន​គម្រោង​ ​អភិវឌ្ឍន៍​នានា​ ​មាន​ទឹកប្រាក់​ ​សរុប​ចំនួន​ប្រមាណ​ ​៣.១៩៤លាន​ដុល្លារ​អាមេរិក​ ​ដែល​ក្នុង​នោះ​ ​ឥណទាន​សម្បទាន​ ​ចំនួន​ប្រមាណ​ ​២.៧០៤​ ​លាន​ដុល្លារ​អាមេរិក​ ​និង​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន​ប្រមាណ​ ​៤៩០លាន​ដុល្លារ​អាមេរិក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close