បន្ទាប់ពីការរញ្ជួយដី ​បណ្តាលឲ្យស្លាប់និងរបួសជាច្រើន តៃវ៉ានបន្តរងការរញ្ជួយដី កម្រិត ៥,៧និង​៤,៩រិចទ័រ

ពលរដ្ឋកោះតៃវ៉ានបន្ត ជួបនៅរឿងរន្ធត់បន្តទៀត  ដោយសារតែការរញ្ជួយដី​ ពីលើកជាបន្តទៀត ដោយមានកម្រិតទាបជាងមុន​គឺ ៥,៧និង៤,៩រិចទ័រ​។ការរញ្ជួយដី កម្រិត ៤,៩រិចទ័រ បានកើតឡើង​នៅក្នុងដែន​សមុទ្រតៃវ៉ាន់ ក្បែរ​ទីក្រុង Hualienដែលទើបតែ​រងគ្រោះរញ្ជួយដី​កម្រិត ៦.៥រ៉ិចទ័រ ។

មជ្ឈមណ្ឌលជាបណ្តាញ​តាមដាន​គ្រោះរញ្ជួយដី​ចិន CENC បានបញ្ជាក់នៅ​ព្រឹកថ្ងៃព្រហស្បតិ៍​នេះទៀតថា គ្រោះរញ្ជួយដី​បាតសមុទ្រ​ខាងលើនេះ គឺញ័រចេញពីក្នុង​ជម្រៅបាតសមុទ្រ ៨គីឡូម៉ែត្រ ប៉ុន្តែពុំមាន​របាយការណ៍ថា អាចកើតមាន​រលកយក្ស​ស៊ូណាមិ ឬក៏ការគំរាម​កំហែងដល់ដីគោក​នោះឡើយ ក៏ព្រោះតែវាស្ថិត​នៅក្នុងកម្រិតមធ្យម​មួយប៉ុណ្ណោះ។

នៅមុននេះក៏មានការវាយប្រហារដោយគ្រោះរញ្ជួយដី​ថ្មីមួយទៀត កម្រិត៥.៧រ៉ិចទ័រ ក្រោយមួយថ្ងៃបន្ទាប់ពីគ្រោះរញ្ជួយដី កម្រិត៦.៤រ៉ិចទ័។គ្រោះរញ្ជួយដីថ្មីនេះ បានវាយប្រហារនៅចម្ងាយ១៩គីឡូម៉ែត្រ ភាគខាងជើងឆៀងខាងកើត ទីក្រុង Hualian.។

ចំណែកការរញ្ជួយដី កម្រិត ៦,៥រិចទ័រ កកន្លងមក មានមនុស្សស្លាប់បានកើនឡើងដល់ ០៧នាក់, បាត់ខ្លួនសរុប ៨៨នាក់ និងរបួស ២៥៤នាក់ ដោយក្នុងចំណោម​មនុស្ស​​រង​របួស​ទាំង ២៥៤នាក់​នោះ គឺមាន​ជាង ៥០នាក់ ជាជនជាតិ​​ជប៉ុន និង ០២នាក់មកពីចិនដីគោក ខណៈក្រុមជួយ​​សង្គ្រោះ​កំពុងតែ​ព្យាយាម​​គាស់កកាយ រកមនុស្ស​បាត់ខ្លួន​នៅ​ក្រោមអគារ​បាក់បែក​នានា បន្ថែមពីលើការប្រកាសស្ម័គ្រ​ចិត្តផ្តល់ជំនួយ​ ពីទីក្រុងប៉េកាំង បើសិនជា​កោះតៃវ៉ាន់​ត្រូវការ។ នេះបើតាម​ការដកស្រង់​ការផ្សាយ ពីសារព័ត៌មាន​ស៊ីនហួរ នាល្ងាច​ថ្ងៃពុធ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨។

អាជ្ញាធរ​តៃវ៉ាន់​បាន​ឱ្យដឹងថា ចំនួនមនុស្សស្លាប់​នៅ​ក្នុងគ្រោះ​រញ្ជួយប្រថពី កាលពីយប់ថ្ងៃអង្គារ បានកើនដល់ ០៧នាក់ បន្ទាប់ពីក្រុម​អ្នកជួយសង្រ្គោះ បានទាញសាកសព​មនុស្ស ០៥នាក់បន្ថែម ចេញពីគំនរ​អគារបាក់បែក បូកពីលើ​ចំនួនមនុស្សស្លាប់​ដំបូងចំនួន ០២នាក់ និងមនុស្សចំនួន ២៥៤នាក់ ផ្សេងទៀត​បាន​រងរបួស ហើយបន្ទាប់មក​ក៏មានការ​បញ្ជាក់ថា ជនជាតិ​ជប៉ុនចំនួនជាង ៥០នាក់ ភាគច្រើន​ជាភ្ញៀវ​ទេសចរ គឺស្ថិតនៅក្នុងចំណោមអ្នករងរបួស។

យោងតាម​ជ្ឈមណ្ឌល​ប្រព័ន្ធ​រញ្ជួយដី​របស់ចិន (CENC) គ្រោះរញ្ជួយដី​​កម្រិត ៦.៥រ៉ិចទ័រ បានវាយប្រហារ​ទីក្រុង ហួលៀន (Hualien) នៅ​ម៉ោងប្រមាណ ២៣៖៥០នាទីយប់ កាលពី​ថ្ងៃអង្គារ ដោយមាន​​ជម្រៅ ១០គីឡូម៉ែត្រ និងស្ថិតចំងាយ ២០គីឡូម៉ែត្រ ពីឆ្នេរភាគខាងកើត​កោះ​តៃវ៉ាន់។ គ្រោះរញ្ជួយដីនេះ ក៏បានបង្កឱ្យសណ្ឋាគារ​មួយឈ្មោះ ម៉ាសល (Marshal Hotel) ដួលរលំ​ផងដែរ ហើយ​មកទល់ពេលនេះមនុស្ស ២៣៥នាក់ ត្រូវបានជួយសង្រ្គោះ និង ៨៨នាក់ បន្តបាត់ខ្លួន​នៅឡើយ។

គួរបញ្ជាក់ថា ទីក្រុង Hualien មានប្រជាជន​​រស់នៅ ១០០,០០០នាក់ និងជា​​គោលដៅ​​​​ទេសចរណ៍​​​ដ៏សំខាន់។ ដោយឡែក ​បើតាម​ក្រុម​មន្ត្រីតៃវ៉ាន់ សាលារៀន​ជាច្រើននឹង​​នៅតែបន្តបិទទា្វរ​​នៅថ្ងៃពុធនេះ រីឯក្រុមអ្នកជួយ​​សង្រ្គោះនៅតែ​បន្ត​ស្វែងរកអ្នក​ដែលគេ​ជឿជាក់ថា កំពុងជាប់​នៅក្រោមគំនរ​អគារ​​ដួលរលំ ស្របពេល​ប្រជាជន ២០០គ្រួសារ គ្មានអគ្គិសនី​ប្រើប្រាស់ និង ៣៥,០០គ្រួសារគ្មានទឹក ប្រើប្រាស់ជា​បណ្ដោះ​អាសន្ន។

ប្រធានាធិបតីកោះតៃវ៉ាន  បានទៅកាន់កន្លែងកើតហេតុ បញ្ចាសកម្មភាពជួយសង្គ្រោះបន្ទាន់ដល់ពលរដ្ឋដែលជាប់គាំងក្រោមកំនរអាគាបាក់បែកផងដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close