គិតខ្លីម្លេះ ! ខឹងគូដណ្តឹង រត់ទៅចងកសម្លាប់ខ្លួន
នារីវ័យក្មេងម្នាក់ត្រូវគេប្រទះឃើញស្លាប់ ដោយចងកនៅនឹងចំរឹងបង្អួច នៅផ្ទះក្នុងភូមិភ្នៅ សង្កាត់សំបួរ ក្រុងសៀមរាប កាលពីវេលាម៉ោងប្រមាណជាង៦ល្ងាច ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩។
សពជនរងគ្រោះត្រូវសមត្ថកិច្ចបញ្ជាក់ថា មានឈ្មោះសុខ វិច្ឆិការ ភេទស្រី អាយុ28ឆ្នាំមុខរបរនៅផ្ទះ មានស្រុកកំណេីតនៅភូមិថ្មី ឃំុបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង បានមកស្នាកនៅក្នុងភូមិឃំុកេីតហេតុខាងលេីនេះ។
តាមការបំភ្លឺពីក្រុមគ្រួសារនិងអ្នកជិតខាងថា នៅមុនកើតហេតុ នារីរងគ្រោះបានឈ្លោះប្រកែកគ្នាបន្តិចបន្តួចជាមួយគូរដណ្តឹង ហើយគេមិននឹកស្មានថា នាងគិតខ្លីរហូតដល់ទៅចងកសម្លាប់ខ្លួនយ៉ាងដូច្នេះឡើយ។
យោងតាមការធ្វើកោសល្យវិច្ច័យរបស់សមត្ថកិច្ច គេរកមិនឃើញមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់នោះឡើយ បន្ទាប់មកសមត្ថកិច្ចក៏ប្រគល់សពឲ្យក្រុមគ្រួសាយកទៅធ្វេីបុណ្យតាមប្រពៃណី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។