អ៊ីស្រាអែលរំលាយរដ្ឋសភាត្រៀមបោះឆ្នោតជាថ្មី
សភាអ៊ីស្រាអែល បានសម្រេចរំសាយ ជាផ្លូវការដើម្បីត្រៀមលក្ខណបោះឆ្នោតលើកទីពីរ ក្រោយនាយករដ្ឋមន្ត្រី Benjamin Netanyahu មិនអាចបង្កើតរដ្ឋាភិបាល សម្ព័ន្ធមិត្តបាន។
កាលពីយប់ថ្ងៃទី២៩ខែឧសភា ក្រោយជាច្រើនម៉ោងនៃ កិច្ចពិភាក្សាមិនទទួលបានជោគជ័យសភាអ៊ីស្រាអែល បានសម្រេច បោះឆ្នោត រំលាយ ដោយមានសំឡេងគាំទ្រ រំលាយរដ្ឋសភាដល់ទៅ៧៤ និងប្រឆាំងតែ៤៥ប៉ុណ្ណោះ។
បន្ថែមពីលើនេះ ការសម្រេចចិត្តរំលាយសភាភ្លាមៗនេះទៀតសោត បានតម្រូវឱ្យអ៊ីស្រាអែលត្រូវរៀបចំ ការបោះឆ្នោតសកលជាថ្មីម្ដងទៀតនៅថ្ងៃទី១៧ ខែកញ្ញាខាងមុខនេះ ហើយនេះក៏ជាលើកទី១ផងដែរ នៅក្នុងប្រវត្តិសាស្ត្ររបស់អ៊ីស្រាអែលដែលនាយករដ្ឋមន្ត្រីឈ្នះឆោតម្នាក់ មិនអាចបង្កើតរដ្ឋាភិបាលចម្រុះ ជាមួយគណបក្សប្រឆាំងបាន។
គួរបញ្ជាក់ថា សភាអ៊ីស្រាអែល បានបោះឆ្នោតរំលាយខ្លួនឯងក្នុងសំឡេងគាំទ្រ ៧៤ ទល់នឹង៤៥សំឡេង ក្រោយលោក Netanyahu មិនអាចបង្កើតរដ្ឋាភិបាលចម្រុះ នៅត្រឹមម៉ោង២១៖០០នាទីយប់ ថ្ងៃពុធ (ម៉ោងក្នុងតំបន់) បើទោះជាគណបក្សរបស់លោកទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតកាលពី ខែមេសាកន្លងទៅ ក៏ដោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។