ក្រសួងព័ត៌មាន​ ​នឹង​អនុញ្ញាត​ឲ្យ​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក​ ​បើក​ការិយាល័យ​ផ្សាយ​ឡើងវិញ​នៅ​កម្ពុជា​

​ក្រសួងព័ត៌មាន​ ​បាន​ឯកភាព​ជាគោល​ការណ៍​ក្នុង​ការ​ផ្ដល់​ពាក្យ​ស្នើសុំ​បើក​ការិយាល័យ​តំណាង​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក​ ​(​VOA​)​ផ្សាយ​ជា​ខេមរភាសា​ប្រចាំ​នៅ​កម្ពុជា​ ​ជូន​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ប្រពន្ធ័​ផ្សព្វផ្សាយ​សាកល​ ​(​US​ ​Agency​ ​for​ ​Global​ ​Media​)​ ​ដើម្បី​បំពេញបែបបទ​ដាក់​ឱ្យមក​ក្រសួងព័ត៌មាន​វិញ​ ​មុននឹង​ឈាន​ទៅ​បើក​ការិយាល័យ​តំណាង​ ​VOA​ ​ប្រចាំ​នៅ​កម្ពុជា​ឡើងវិញ​។​

​នេះ​បើ​តាម​ការ​លើកឡើង​របស់​ ​លោក​ ​មាស​ ​សុភ័​ណ្ឌ​ ​អនុរដ្ឋ​លេខាធិការ​ ​និង​ជា​អ្នកនាំពាក្យ​ ​ក្រសួងព័ត៌មាន​ ​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ ​រវាង​ ​លោក​ ​ខៀវ​ ​កា​ញា​រី​ទ្ធ​ ​រដ្ឋមន្ត្រី​ ​ក្រសួងព័ត៌មាន​ ​និង​ ​លោក​ ​Michael​ ​Newbill​ ​ភារៈ​ធារី​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ ​និង​លោក​ ​Matthew​ ​Walsh​ ​អនុប្រធាន​ ​ទទួលបន្ទុក​ប្រតិបត្តិ​ការ​នៃ​ ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សកល​(​US​ ​Agency​ ​for​ ​Global​ ​Media​)​ ​នៅ​ទី​ស្តី​ការក្រ​សួង​ព័ត៌មាន​ ​កាលពី​ព្រឹក​ថ្ងៃទី៣០​ ​ខែឧសភា​ឆ្នាំ២០១៩​។​

​លោក​ ​មាស​ ​សុភ័​ណ្ឌ​ ​បាន​បញ្ជាក់​ថា​ ​លោក​ ​Matthew​ ​Walsh​ ​អនុប្រធាន​ទទួលបន្ទុក​ប្រតិបត្តិ​ការ​នៃ​ ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សកល​បាន​ស្នើសុំ​ឱ្យ​ក្រសួងព័ត៌មាន​បញ្ជាក់​ពី​នីតិវិធី​ក្នុង​ការ​បំពេញ​ ​បែបបទ​ក្នុង​ការ​បើក​ការិយាល័យ​វិទ្យុVOAនៅ​កម្ពុជា​ឡើងវិញ​។​ ​លោក​ ​ខៀវ​ ​កា​ញា​រី​ទ្ធ​ ​រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​ឆ្លើយតប​ឯកភាព​ជាគោល​ការណ៍​ឱ្យ​ ​Global​ ​Media​ ​អាច​បើក​ការិយាល័យ​តំណាង​វិទ្យុ​ ​VOA​ ​នៅ​កម្ពុជា​បាន​។​

​លោក​ ​Matthew​ ​Walsh​ ​អនុប្រធាន​ទទួលបន្ទុក​ប្រតិបត្តិ​ការ​នៃ​ ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ប្រពន្ធ័​ផ្សព្វផ្សាយ​សកល​(​US​ ​Agency​ ​for​ ​Global​ ​Media​)​បាន​អរគុណ​ចំពោះ​ក្រសួងព័ត៌មាន​ដែល​បាន​ជួយ​សម្របសម្រួល​ឱ្យ​មានការ​ឯកភាព​គ្នា​ជាគោល​ការណ៍​ក្នុង​ការ​ ​បើក​ការិយាល័យ​ ​VOA​ ​ខេមរភាសា​ប្រចាំ​នៅ​កម្ពុជា​។​ ​លោក​បាន​បន្ដ​ទៀត​ថា​ ​Global​ ​Media​ ​នឹង​ដាក់​លិខិតស្នើ​សុំ​មកកាន់​ក្រសួង​វិញ​ ​នៅ​ពេល​ឆាប់​ៗ​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close