រសៀល​នេះ​ ​សម្តេច​ ​ហ៊ុន​ ​សែន​ ​នឹង​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ ​ត្រឡប់​មក​មាតុប្រទេស​វិញ​

​តាម​ការ​គ្រោងទុក​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្រ្តី​ ​នៃ​កម្ពុជា​ ​នឹង​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ ​វិញ​ត្រឡប់​មក​ពី​ប្រទេស​ជប៉ុន​ ​មកកាន់​កម្ពុជា​វិញ​នៅ​រសៀល​ថ្ងៃទី៣១​ ​ឧសភា​ ​នេះ​ ​ហើយ​អាចម​ក​ដល់​ប្រទេស​កម្ពុជា​នៅ​វេលា​ម៉ោង​ប្រមាណ៧យប់​។​

​តាម​ការ​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​ ​សម្តេច​តេជោ​បាន​លើកឡើង​ថា​ ​តាមកម្ម​វិធី​ដែល​បាន​គ្រោងទុក​នៅ​ជប៉ុន​ ​គឺ​ថ្ងៃទី​ ​៣១​ ​ឧសភា​ ​នេះ​ ​សម្តេច​នឹង​ជួបពិភាក្សា​ការងារ​ ​និង​ចូលរួម​ជា​អធិបតី​ជាមួយ​លោកនាយក​រដ្ឋមន្រ្តី​ជប៉ុន​ ​ស៊ិន​ហ្សូ​ ​អាបេ​ ​(​Shinzo​ ​Abe​)​ ​នៅក្នុង​ពិធី​ចុះហត្ថលេខា​អំពី​ការ​ផ្តល់​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ជប៉ុន​ដល់​កម្ពុជា​។​ ​បន្ទាប់ពី​ហូប​អាហារ​ថ្ងៃត្រង់​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន​រួចហើយ​ ​សម្តេច​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​វិលត្រឡប់​មកកាន់​មាតុភូមិ​វិញ​។​

​ជាមួយគ្នា​សម្តេច​ក៏បាន​លើកឡើង​ដែរ​ថា​ ​ជប៉ុន​ជា​មិត្ត​ល្អ​ ​ដែល​តែងតែ​យកចិត្ត​ទុកដាក់​ជួយ​កម្ពុជា​អោយ​មានការ​រីកចម្រើន​ទៅមុខ​ជានិច្ច​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close