សមត្ថកិច្ច​ ​ចម្រុះ​ ​ចុះ​ឆែកឆេរ​ ​នំ​ប្រភេទ​ ​កូនក្មេង​ ​ក្លែងបន្លំ​ម៉ាក​ ​ព្រមទាំង​​បិទ​ទីតាំង​ផ្ទះ​ចំនួន២ល្វែង​

​ខេត្តសៀមរាប​៖​ ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ ​ដូចជា​៖​កម្លាំង​នគរ​​បាល​ ​សេដ្ឋកិច្ច​ ​មក​ពី​ក្រសួង​ ​,​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​ ​សេដ្ឋកិច្ច​ខេត្តសៀមរាប​,​មន្ត្រី​កាំកុងត្រូល​,​កម្លាំង​នគរបាល​ប៉ុស្តិ៍​សង្កាត់​ជ្រាវ​ ​និង​ ​អាជ្ញាធរ​មូលដ្ឋាន​ ​ដឹកនាំ​សម្របសម្រួល​ ​ដោយ​លោក​ ​ថេង​ ​សំណាង​ ​ព្រះ​រា​ជ្ញ​អាជ្ញា​រង​ ​អម​សាលាដំបូង​ខេត្តសៀមរាប​ ​បាន​ចុះ​ឆែកឆេរ​ ​តាម​ពាក្យ​បណ្តឹ​ងរ​បស់​ក្រុមហ៊ុន១​ ​ដែល​ផលិត​ផ្តាច់​មុខ​នៅ​ភ្នំពេញ​ ​ដែល​ជា​ប្រភេទ​នំ​កូនក្មេង​ ​ព្រមទាំង​នាំ​ខ្លួន​ម្ចាស់​ទីតាំង​ ​យក​ទៅ​សួរនាំ​នៅ​ស្នងការ​ខេត្ត​ ​និង​បិទ​ឃ្លុំបេ​ទីតាំង​ ​ផ្ទះ​ ​ទាំង២ល្វែង​ ​ជា​បណ្តោះ​អស​ន្ន​នោះ​ផង​ដែរ​។​

​ហេតុការណ៍​បិទ​ទីតាំង​ផ្ទះ​ ​ទាំង២ល្វែង​ ​ជា​បណ្តោះ​អស​ន្ន​នោះ​បាន​ធ្វើឡើង​ចាប់ពី​វេលា​ម៉ោង១១​ ​និង០០នាទី​រហូតដល់ម៉ោង​២រសៀល​ ​ថ្ងៃទី៣០ខែឧសភា​ឆ្នាំ២០១៩​ ​ស្ថិត​នៅ​បរិ​វេន​ក្នុង​ផ្សារ​បុរី​សៀង​ណាំ១​ ​ក្នុង​ភូមិ​ខា្នរ​ ​សង្កាត់​ជ្រាវ​ ​ក្រុង​/​ខេត្តសៀមរាប​។​

​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​លួច​បង្ហើប​ប្រាប់​នៅ​ល្ងាច​ថ្ងៃទី៣០ខែឧសភា​ឆ្នាំ២០១៩នេះ​ថា​ ​ដោយមាន​ពាក្យ​បណ្តឹ​ងរ​បស់​ម្ចាស់​ក្រុមហ៊ុន​ដើម​ ​ដែល​ផលិត​នំ​ ​កូនក្មេង​ ​ផ្តាច់​មុខ​នៅ​ភ្នំពេញ​ ​ដែល​បាន​ចុះបញ្ជី​ការត្រឹមត្រូវ​ ​ទើប​កម្លាំង​ចម្រុះ​រួមមាន​៖​កម្លាំង​នគរបាល​ ​សេដ្ឋកិច្ច​ ​មក​ពី​ក្រសួង​ ​,​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​ ​សេដ្ឋកិច្ច​ខេត្តសៀមរាប​,​មន្ត្រី​កាំកុងត្រូល​,​កម្លាំង​នគរបាល​ប៉ុស្តិ៍​សង្កាត់​ជ្រាវ​និង​អាជ្ញាធរ​មូលដ្ឋាន​ ​ដឹកនាំ​ ​សម្របសម្រួល​ ​ដោយ​ ​លោក​ ​ថេង​ ​សំណាង​ ​ព្រះ​រា​ជ្ញ​អាជ្ញា​រង​ ​អម​សាលាដំបូង​ខេត្តសៀមរាប​ ​បាន​ចុះ​ឆែកឆេរ​ ​រក​ទំនិញ​ ​ដែល​ជា​ប្រភេទ​នំ​កូនក្មេង​ ​ត្រូវ​បាន​ម្ចាស់​ទីតាំង​ខាងលើ​ ​បាន​លួច​ក្លែងបន្លំ​ម៉ាក​យក​មក​លក់​ពេញទី​ខេត្តសៀមរាប​ ​ដែល​ ​ជា​របស់​ក្រុមហ៊ុន​ ​គេ​មាន​ចុះបញ្ជី​ការត្រឹមត្រូវ​ ​ព្រមទាំង​នាំ​ខ្លួន​ម្ចាស់​ទីតាំង​ ​យក​ទៅ​សួរនាំ​នៅ​ស្នងការ​ខេត្ត​ ​និង​បិទ​ឃ្លុំបេ​ទីតាំង​ ​ផ្ទះ​ ​ទាំង២ល្វែង​ ​មាន​លេខ​ ​១១៥​ ​និង​ ​១១២​ ​ផ្លូវ​លេខ​ ​១២​ ​នៅក្នុង​បុរី​សៀង​ណាំ​ ​ស្ថិតនៅ​ភូមិ​ខា្នរ​ ​សង្កាត់​ជ្រាវ​ ​ក្រុង​/​ខេត្តសៀមរាប​ ​ជា​បណ្តោះ​អស​ន្ន​នោះ​ផង​ដែរ​។​

​ប្រភព​បាន​បញ្ជាក់​ថា​ ​ម្ចាស់​ទីតាំង​ទាំង២ល្វែង​នោះ​មាន​៖​(​ប្តី​)​ឈ្មោះ​ ​ជុក​ ​ឆៃ​ ​អាយុ​ប្រហែល​ជាង៥០ឆ្នាំ​ ​និង​ ​ប្រពន្ធ​ ​ឈ្មោះ​ ​អ៊ឹ​ង​ ​ជូ​ ​អាយុ​ប្រហែល​ជាង៤០ឆ្នាំ​ ​មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ខា្នរ​ ​សង្កាត់​ជ្រាវ​ ​ក្រុង​/​ខេត្តសៀមរាប​។​ប្រភព​បាន​បញ្ជាក់​ទៀត​ថា​ ​ក្រោយពី​បាន​ចុះ​ឆែកឆេរ​ ​រក​ឃើញ​ភ័​ស្ត​តាង​ ​រួចមក​ ​កម្លាំង​ជំនាញ​ក៏បាន​ចោទ​ពី​បទល្មើស​ ​កម្ម​សិទ្ធ​បញ្ញា​ ​ដែល​ក្រុមហ៊ុន​ ​បាន​ចុះបញ្ជី​ការត្រឹមត្រូវ​ ​ហើយ​ ​នាំ​ខ្លួន​ ​(​ប្តី​)​ម្ចាស់​ទីតាំង​ទាំង២ល្វែង​នោះ​ ​យក​ទៅ​សួរនាំ​នៅ​ស្នងការ​នគរបាល​ខេត្ត​ ​ព្រមទាំង​ ​បិទ​ទីតាំង​ទាំង២ល្វែង​ខាងលើ​នោះ​ជា​បណ្តោះ​អស​ន្ន​ផង​ដែរ​។​

​សូម​បញ្ជាក់​ថា​ ​មកដល់​ម៉ោង៧យប់​នេះ​ ​ភ្នាក់ងារ​កោះសន្តិភាព​មិនទាន់​ដឹង​ព័ត៌មាន​លម្អិត​ពី​សមត្ថកិច្ច​ណា​ម្នាក់​បានទេ​ ​ដោយសារ​ ​សមត្ថកិច្ច​កំពុង​សួរនាំ​នៅ​ស្នងការ​ឡើយ​។​

​ទាក់ទិន​ ​ទៅ​នឹង​ករណី​ខាងលើ​នេះ​ ​មហាជន​ ​ដែល​នាំគ្នា​ទៅ​ឈរ​មើលក្នុង​បុរី​សៀង​ណាំ​ ​នោះ​ ​បាន​នាំ​គ្នា​ខ្សិប​ខ្សៀវ​គ្នា​ថា​ ​តើ​ម្ចាស់​ទីតាំង​ទំនិញ​ខាងលើ​ ​ដែល​សមត្ថកិច្ច​ជំនាញ​នាំ​ខ្លួន​យក​ទៅ​សួរ​នៅ​ស្នងការ​នគរបាល​ខេត្តសៀមរាប​នោះ​ ​មានវាសនា​ ​អាច​គេច​ផុត​ពី​សំណាញ់​ច្បាប់​បាន​ឬ​យ៉ាង​?​សូម​បងប្អូន​រង់ចាំ​ ​តាមដាន​ ​នៅ​លើ​កាសែត​កោះសន្តិភាព​៕​

​ដោយ​ ​ច័ន្ទ​ ​រស្មី​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close