កម្តៅជិត៥០អង្សាសេវាយប្រហាររដ្ឋមួយចំនួននៅឥណ្ឌាបង្កក្តីបារម្ភកាន់តែខ្លាំង
ឥណ្ឌាកំពុងប្រឈមនៅការវាយប្រហារដោយរលក់កម្តៅ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ពលរដ្ឋ ដោយនៅរដ្ឋមួយចំនួន មានសីតុណ្ហភាពឡើងដល់៤៧អង្សាសេ។
ក្រុមឧតុនិយមឥណ្ឌា បានព្យាករថា រលកកម្ដៅកំពុងគំរាមកំហែងទៅលើផ្នែកមួយចំនួន ក្នុងរដ្ឋឥណ្ឌា ដូចជា នៅតំបន់ Madhya Pradesh, Telangana និង Marathwada និងនៅរដ្ឋ Maharashtra ។ តំបន់ដាច់ស្រយាល Himachal Pradesh, Uttarakhand, Punjab, Haryana, Chandigarh និង Delhi, Uttar Pradesh, Rajasthan, Madhya Pradesh, Bihar, Jharkhand, Gujarat, Maharashtra, Karnataka, Tamil Nadu និងនៅតំបន់ Puducherry ផងដែរ។
សារព័ត៌មានរបស់ឥណ្ឌា បានផ្សាយថា នៅទីប្រជុំជនហ្គេហ្គាណាហ្គារ (Ganganagar) នាភាគខាងលិចរដ្ឋរាជស្ថាន (Rajasthan) និង ខុជរាហូ (Khujraho) ភាគកណ្តាល នៃរដ្ឋ Madhya Pradesh ស៊ីតុណ្ហភាពបានឡើងកម្តៅខ្ពស់បំផុត៤៧,២អង្សាសេ។
ក្រុមឧតុនិយមឥណ្ឌាប្រកាសថា នៅទីក្រុងញូវដេលី ក៏នឹងរងនូវរលកកម្តៅវាយប្រហារផងដែរ នៅក្នុងអំឡុងពីរ-បីថ្ងៃខាងមុខនេះ ហើយរលកកម្ដៅនេះនឹងអូសបន្លាយពេល រហូតដល់សប្តាហ៍ខាងមុខ ។ ស្ថានភាពអាកាសធាតុរលកកម្តៅខ្លាំង ក៏បានគំរាមកំហែងដល់រដ្ឋឧត្តារ ប្រាដេស (Uttar Pradesh) ផងដែរ។ ដោយឡែកតំបន់ជាច្រើន នៃប្រទេសឥណ្ឌា ក៏កំពុងរងនូវរលកកម្តៅវាយប្រហារបែបនេះដែរ ។ តំបន់ Rajasthan, Vidarbha និងនៅភាគនិរតី នៃរដ្ឋ Maharashtra សុទ្ធកំពុងរងនូវការគំរាមកំហែងពីរលកកម្តៅខ្លាំងជាងគេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។