ភ្លៀង​នឹង​បន្ត​ធ្លាក់​ពី​ខ្សោយ​ទៅ​មធ្យម​ចាប់ពី​ថ្ងៃទី៣១​ ​ឧសភា​ ​ដល់​ថ្ងៃទី១​ ​ខែមិថុនា​

​ក្រសួងធនធានទឹក​ ​និងឧតុនិយម​ ​បាន​ឲ្យដឹង​នៅក្នុង​សេចក្តី​ជូនដំណឹង​របស់​ខ្លួន​ចេញផ្សាយ​នៅ​ថ្ងៃទី៣១​ ​ខែឧសភា​ ​នេះ​ថា​ ​តាម​ការ​ព្យាករ​ ​ចាប់ពី​ថ្ងៃទី៣១​ ​ខែឧសភា​ ​ដល់​ថ្ងៃទី០១​ ​ខែមិថុនា​ ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​នៅ​រាជធានី​ភ្នំពេញ​ ​និង​បណ្តា​ខេត្ត​ភាគ​ខាងក្រោម​ ​ពិសេស​ខេត្ត​ជាប់​ព្រំប្រទល់​ប្រទេស​វៀតណាម​។​

​តែ​ចាប់ពី​ថ្ងៃទី០២​ ​ដល់​ថ្ងៃទី០៥​ ​ខែមិថុនា​ ​ភ្លៀង​នឹង​ចុះ​ខ្សោយ​ស្ទើរ​ទូទាំង​ប្រទេស​ ​ហើយ​ចាប់ពី​ថ្ងៃទី០៥​ ​ខែមិថុនា​ ​ភ្លៀង​នឹង​បន្ត​ធ្លាក់​ដោយមាន​ភាព​រាយប៉ាយ​បាន​ល្អ​ឡើងវិញ​។​

​ទាំងនេះ​ ​គឺ​ដោយសារតែ​ប្រព័ន្ធ​សម្ពាធ​ទាប​ដែល​បាន​កើតឡើង​កន្លងមក​ ​នៅតែ​បន្ត​ស្ថិតនៅ​លើ​តំបន់​អាងទន្លេ​មេគង្គ​ចំណុច​ព្រំប្រទល់​ប្រទេស​ថៃ​ ​និង​ប្រទេស​ឡាវ​ ​ហើយ​ប្រទេស​កម្ពុជា​យើង​ ​ក៏បាន​ទទួល​ចំណែក​ពី​ប្រព័ន្ធ​សម្ពាធ​ទាប​នេះ​ផង​ដែរ​ ​គួបផ្សំ​នឹង​ខ្យល់មូសុង​និរតី​ខ្សោយ​។​

​ជាមួយគ្នា​នេះ​ដែរ​ ​ក្រសួងធនធានទឹក​ ​ក៏​ស្នើ​ដល់​សាធារណជន​សូម​បន្ត​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ ​ចំពោះ​បាតុភូត​ផ្គរ​រន្ទះ​ ​និង​ខ្យល់​កន្រ្តាក់​ផង​ដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close