ឆ្នាំ២០៣០ប្រជាពលរដ្ឋប្រមាណ៣០ភាគរយនៅលើកពិភពលោក នឹងប្រឈមហានិភ័យនៃការផ្លាស់ប្តូរ ឬបាត់បង់ការងារ
ឯកឧត្ដម ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានគូសបញ្ជាក់ថា នៅឆ្នាំ២០៣០ខាងមុខនេះ ប្រជាពលរដ្ឋប្រមាណ៣០ភាគរយ នៅលើកពិភពលោក នឹងប្រឈមហានិភ័យនៃការផ្លាស់ប្តូរ ឬបាត់បង់ការងារ ដោយសារបដិវត្តន៍ផ្នែកឧស្សាហកម្ម។
ការលើកឡើងនេះ ក្នុងសន្និសីទសារព័ត៌ស្តីពីទិវាទការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី២ ក្រោមប្រធានបទ«TVETអាចធ្វើបាន» កាលពីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
ឯកឧត្ដម ពេជ សោភ័ន បានលើកឡើងថា តាមការស្រាជ្រាវរបស់វិទ្យាស្ថានអន្តរជាតិ បានរកឃើញថា នៅឆ្នាំ២០៣០ខាងមុខនេះ ប្រជាពលរដ្ឋប្រមាណ៣០ភាគរយ នៅលើកពិភពលោកនឹងប្រឈមហានិភ័យនៃការផ្លាស់ប្តូរ ឬបាត់បង់ការងារ ហើយអ្នកដែលប្រឈមខ្លាំង នោះគឺអ្នកដែលទទួលបានការអប់រំទាបជាងគេ។
ឯកឧត្ដមបានបន្ដថា បដិវត្តន៍ឧស្សាហកម្ម៤.០ នឹងធ្វើឱ្យមានការប្រែប្រួលការងារនៅលើពិភពលោក ។ ជាក់ស្តែង នៅពេលកន្លងមក នេះ អង្កការអន្ដរជាតិខាងការងារ(ILO)បានបង្ហាញរបាយការណ៍ ដោយបានប៉ាន់ប្រមាណថា នៅរយៈពេល២០ ឆ្នាំខាងមុខនេះ ពាក់កណ្តាលពលករ៥ប្រទេស (កម្ពុជា, វៀតណាម, ថៃ ឥណ្ឌូណេស៊ី និងហ្វ៊ីលីពីន) ដែលមានប្រមាណ១៣០លាននាក់នឹងប្រឈមហានិយភ័យនៃការបាត់បង់ការងារ ដោយសារបដិវត្តន៍ឧស្សាហកម្ម៤.០។ ឯកឧត្ដមបានពន្យល់ថា បដិវត្តន៍ ឧស្សាហកម្មនេះនឹងនឹងធ្វើឱ្យដំណើរការនៃផលិកម្មនៅតាមបណ្តារោងចក្រទាំងអស់ប្រែក្លាយ ពីការប្រើប្រាស់កម្លាំងពលកម្មដោយមនុស្ស ទៅជាប្រើយន្តការស្វ័យប្រវត្តិកម្ម ឬកម្លាំងគ្រឿងយន្ត។
ឯកឧត្ដមរដ្ឋលេខាធិការបន្ថែមថា អង្គការ ILO ក៏បានប៉ាន់ស្មានថា ប្រសិនបើគ្មាន ប្រែប្រួលផលប៉ះពាល់ កម្ពុជាក៏អាចនឹងប៉ះពាល់៥៧ភាគរយ នៃរយៈពេល២០ ឆ្នាំខាងមុខនេះ ផងដែរ។ ដូច្នេះ នេះជាកក្តាមួយដែលរយើងត្រូវដោះស្រាយបញ្ហាទាំងនេះ ដែលចាំបាច់នោះ យើងត្រូវពង្រឹងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈនេះ។ ជាង់ស្តែងនៅប្រទេស គេកំពុងធ្វើកំណែទម្រង់វិស័យ នេះដើម្បីដើរឱ្យទាន់បដិវត្តន៍៤.០នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។