ញៀនស្រារាល់ថ្ងៃ ទីបំផុតអតីតប្រជាការពារភូមិចុងកៅស៊ូ សម្រេចចងកសម្លាប់ខ្លួន
បុរសម្នាក់ត្រូវគេប្រទះឃើញចងកសម្លាប់ខ្លួនឯងនៅព្រឹកព្រលឹមថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩នេះ នៅចំណុចស្នាក់ការប្រជាការពារ ក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លរក្រាម ក្រុងសៀមរាប។
បុរសរូបនេះត្រូវគេឲ្យដឹងថា ឈ្មោះ ម៉ី វី រ៉ា អាយុ ៣៩ឆ្នាំ មុខរបរ មិនពិតប្រាកដ អតីតប្រជាការពារភូមិ មានទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប
ជនរងគ្រោះបានចងករនឹងខ្សែអង្រឹងលីឡុង ពីរកំណាត់ ចងភ្ជាប់និង ធ្លឹមរោង ប្រជាការពារចុងកៅស៊ូ ដែលកំពស់១៦៧សម ។
តាមក្រុមគ្រួសារថា ជនរងគ្រោះគឺជាមនុស្សញៀនស្រា ហើយចុងក្រោយនេះតែងតែមានអប្បកិរិយាប្លែកៗ រហូតដល់មានការចងកសម្លាប់ខ្លួនយ៉ាងដូច្នេះ។
បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។