អ្នកសារព័ត៌មាន​ខេត្តសៀមរាប​ ​ចូលរួម​សិក្ខាសាលា​ស្តី​ពី​ ​«​តួនាទី​អ្នកសារព័ត៌មាន​»​

​នៅ​រសៀល​ថ្ងៃទី១​ ​ខែមិថុនា​ ​ឆ្នាំ២០១៩នេះ​ ​អ្នកសារព័ត៌មាន​មក​ពី​គ្រប់​អង្គភាព​ដែល​ធ្វើ​ប្រតិបត្តិ​ការយកព័ត៌មាន​នៅក្នុង​ខេត្តសៀមរាប​ ​បាន​មក​ជួប​ប្រជុំ​គ្នា​នៅ​សណ្ឋាគារ​ខេមរា​អង្គរ​ ​ដើម្បី​ចូលរួម​សិក្ខាសាលា​ស្តី​ពី​ ​«​តួនាទី​អ្នកសារព័ត៌មាន​»​ ​ក្រោម​អធិបតី​របស់​ ​ឯកឧត្តម​ ​ខៀវ​ ​កញា​រី​ទ្ធ​ ​រដ្ឋមន្រ្តី​ក្រសួងព័ត៌មាន​។​

​ឯកឧត្តម​ ​ទៀ​ ​សីហា​ ​អភិបាលខេត្ត​សៀមរាប​ ​បាន​មានប្រសាសន៍​ថា​ ​បច្ចុប្បន្ន​ខេត្តសៀមរាប​មាន​ស្ថានីយ៍​វិទ្យុ​ ​FM​ ​សរុប​ចំនួន៣៩ស្ថានីយ​ ​និង​ទូរទស្សន៍២៥ស្ថានីយ៍​ ​ព្រម​ជាមួយ​អ្នកសារព័ត៌មាន​ចំនួន៨០នាក់​ ​មក​ពី៥៨អង្គភាព​។​

​បើ​តាម​ ​ឯកឧត្តម​ ​ទៀ​ ​សីហា​ ​ថា​ ​ក្នុងរយៈពេល៣ឆ្នាំ​កន្លងមក​នេះ​ ​អាជ្ញាធរ​ខេត្ត​ ​ក៏ដូចជា​មន្ទីរ​ព័ត៌មាន​ខេត្ត​ ​បា​នរៀបំ​ការ​ជួប​ជាមួយ​អ្នកសារព័ត៌មាន​ក្នុង​ខេត្ត​ចំនួន៥លើក​រួចមក​ហើយ​ ​ដោយ​កិច្ចប្រជុំ​នី​មួយ​ៗ​មាន​គោលបំណង​បង្កើន​ភាព​ស្និទ្ធស្នាល​រវាង​មន្ទីរ​ព័ត៌មាន​ខេត្ត​ ​ជាមួយ​អ្នកសារព័ត៌មាន​ ​ដែល​ជា​ដៃគូ​សំខាន់​ក្នុង​ការ​នាំសារ​ឲ្យ​សង្គមជាតិ​ ​និង​សម្របសម្រួល​ជា​លក្ខណៈ​គ្រួសារ​ព័ត៌មាន​។​

​ឯកឧត្តម​ថា​ ​ជា​រៀងរាល់​កិច្ចប្រជុំ​ ​មន្ទីរ​បាន​ប្រមូល​មតិយោបល់​ចូលរួម​គ្រប់​បញ្ហា​ ​ទាំង​ចំណុច​វិជ្ជមាន​ ​ចំណុច​អវិជ្ជមាន​ ​បញ្ហា​ប្រឈម​នានា​ ​និង​ភាព​អសកម្ម​ ​ទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​ ​ទាំង​អ្នកសារព័ត៌មាន​ខ្លួនឯង​ ​ក្នុង​ការចែក​រំលែក​នូវ​បទពិសោធន៍​ជុំវិញ​ការ​ធ្វើ​ប្រតិបត្តិ​ការ​កន្លងមក​ ​និង​ទៅ​ថ្ងៃ​អនាគត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close