សម្តេចតេជោប្រកាសឲ្យសមាជិកបក្សប្រជាជន នាំគ្នាពិសារនំបញ្ចុកនៅថ្ងៃទី៩ មិថុនា
ដើម្បីបន្សាបសារនយោបាយរបស់បក្សប្រឆាំងដែលធ្វើការអំពាវនាវដល់សមាជិករបស់ខ្លួននាំគ្នាពិសារនំបញ្ចុកនៅថ្ងៃទី៩ មិថុនា ខាងមុខនេះ នៅព្រឹកមិញក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅមជ្ឈមណ្ឌលកោះពេជ្រ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានប្រកាសដល់សមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់ឲ្យនាំគ្នាពិសារនំបញ្ចុកនៅថ្ងៃទី៩ មិថុនា នោះដែរ។
សម្តេចបានលើកឡើងថា នំបញ្ចុកត្រូវបានគេយកមកធ្វើជាសារនយោបាយ ដោយបក្សប្រឆាំងបានត្រៀមយកថ្ងៃទី៩ ឲ្យអ្នកដែលគាំទ្រខ្លួនពិសារនំបញ្ចុក ដូច្នេះដើម្បីបន្សាបរឿងនេះ សម្តេចអំពាវនាវដល់សមាជិកទាំងអស់ ពិសារនំបញ្ចុកទាំងអស់គ្នានៅថ្ងៃទី៩ខាងមុខ ហើយថា បើឃ្លានពេលណា ក៏ហូបពេលហ្នឹងទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។