អាមេរិកត្រៀមលក្ខណវាយប្រហារអ៊ីរ៉ង់ ដោយបានធ្វើសមយុទ្ធជាទ្រង់ទ្រាយធំ
ការប្រឈមមុខដាក់គ្នា រវាង អាមេរិក និងអ៊ីរ៉ង់ កាន់តែតានតឹងខ្លាំងឡើយ ក្រោយពេល អាមេរិកចាប់ផ្តើម ធ្វើសមយុទ្ធជាទ្រង់ទ្រាយធំ នៅតំបន់សមុទ្រ អារ៉ាប់ ជាប់ព្រំដែនប្រទេសអ៊ីរ៉ង់ ។សកម្មភាពទាំងនោះបានធ្វើឲ្យ មានក្តីបារម្ភយ៉ាងខ្លាំងពីសង្គ្រាមវាយប្រហារអ៊ីរ៉ង់និងកើតឡើងក្នុងពេលឆាប់ៗនេះ ។
នៅពេលនេះនាវាផ្ទុកយន្តហោះ USS Abraham Lincoln របស់អាមេរិក និងឧទ្ធម្ភាគច័ក្រ យន្តហោះចម្បាំង យន្តហោះទម្លាក់គ្រាប់ B-52 របស់អាមេរិក បានធ្វើសមយុទ្ធនៅតំបន់សមុទ្រអារ៉ាប់ ។ សកម្មភាពខាងលើត្រូវបានអ្នកឯកទេសចាត់ទុកថាជាការត្រៀមលក្ខណវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់។
សមុទ្រអារ៉ាប់ ជាប់ព្រំដែនសមុទ្រជាមួយអ៊ីរ៉ង់ ហើយការធ្វើសមយុទ្ធដែលមានយុទ្ធសាស្ត្រវាយប្រហារ បង្កក្តីបារម្ភកាន់តែខ្លាំង ពីសង្គ្រាមអាមេរិក អ៊ីរ៉ង់កើតឡើង។ កាលពីពាក់កណ្តាលខែ ឧសភាកន្លងមក អាមេរិកបានបញ្ជូន នាវាផ្ទុកយន្តហោះ USS Abraham Lincoln ចូលរួមធ្វើសមយុទ្ធ វាយលុក នៅតំបន់ Kearsarge ក្នុងសមុទ្រ អារ៉ាប់។
អាមេរិកបានបញ្ជូន នាវាផ្ទុកយន្តហោះ USS Abraham Lincoln ទៅកាន់តំបន់មជ្ឈិបូព៌ា កាលពីខែមុន ដោយមានយន្តហោះចម្បាំងជាច្រើន ។ ព្រមទាំងមីស៊ីល Patriot ទៅកាន់ទីនោះ ដើម្បី ការពារផលប្រយោជន៍អាមេរិក ។
ទំនាក់ទំនងអាមេរិក និងអ៊ីរ៉ង់ កាន់តែអាក្រក់ទៅចាប់តាំងពីអាមេរិក ដកខ្លួនចេញពីកិច្ចព្រមព្រៀងអ៊ីរ៉ង់។ កាលពីថ្ងៃទី២ខែមិថុនា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានលើកឡើងថា អាមេរិកនឹងពិភាក្សាជាមួយអ៊ីរ៉ង់ នៅពេលដែលប្រទេសនេះបញ្ចប់សកម្មភាព ឌឺដង និងផលិតអាវុធ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។