នគរបាល​ខេត្ត​ព្រះសីហនុ​ ​សម្រេច​មិន​បញ្ចូន​ជន​ដៃដល់​សម្លាប់​ក្មេងប្រុស​ស្រី​ពីរ​នាក់​ ​ទៅ​ធ្វើត្រាប់​ ​ព្រោះ​ខ្លា​ង​កំហឹង​ប្រជាជន​

​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ ​លោក​ឧត្តមសេនីយ៍​ទោ​ ​ជួន​ ​ណា​រិន្ទ​ ​បាន​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ដឹង​ថា​ ​សមត្ថកិច្ច​បានសម្រេច​ចុងក្រោយ​ ​ដោយមាន​គោល​ការណែនាំ​ ​ពី​ ​លោក​ ​នេត​ ​សាវឿ​ន​ ​អគ្គស្នងការ​នគរបាល​ជាតិ​ ​គឺ​កម្លាំង​សមត្ថកិច្ច​ ​របស់​លោក​ ​មិន​បញ្ជូន​ជន​ដៃដល់​ដែល​បាន​សម្លាប់​ក្មេងប្រុស​ស្រី​ទាំងពីរ​នាក់​ ​នៅ​ភូមិ​គគីរ​ ​ឃុំ​បិតត្រាំង​ ​ស្រុក​ព្រៃនប់​ ​ដើម្បីឲ្យ​ទៅ​ធ្វើត្រាប់​នៅកន្លែង​កើតហេតុ​នោះ​ទេ​ ​ដោយសារតែ​ខណៈ​ពេលនេះ​ ​មាន​ប្រជាពលរដ្ឋ​ជិត​ ​១ពាន់​នាក់​ ​បាន​ក​រង់ចាំ​ជាស្រេច​នៅកន្លែង​កើតហេតុ​។

​លោក​ ​ជួន​ ​ណា​រិន្ទ​ ​បន្ត​ថា​ ​សកម្មភាព​របស់​ប្រជាពលរដ្ឋ​ខាងលើ​ ​ទំនងជា​នឹងអាច​ព្រួត​វាយសម្លាប់​ជនសង្ស័យ​ ​ឬ​ជនល្មើស​តែម្តង​ ​ព្រោះតែ​កំហឹង​របស់​ពួកគាត់​។​

​”​ពេលនេះ​សមត្ថកិច្ច​សម្រេច​ដោយ​មិន​បញ្ជូន​ជនសង្ស័យ​ទៅ​ធ្វើត្រាប់​នៅកន្លែង​កើតហេតុ​នោះ​ឡើយ​ ​ដោយសារតែ​នៅ​ទីនោះ​ ​មាន​ប្រជាជន​ចន្លោះ​ពី​ ​៥០០​ ​ទៅ​ ​៦០០នាក់​ ​កំពុង​រង់ចាំ​នៅផ្ទះ​កើតហេតុ​ ​ហើយ​ចំនួន​នេះ​ ​កំពុងតែ​បន្ដ​មក​ថែមទៀត​។​ ​ដូច្នេះ​ពួកគាត់​អាច​ផ្ទុះ​កំហឹង​ខ្លាំង​ ​ឈាន​ដល់​ការ​វាយសម្លាប់​ជនសង្ស័យ​ ​នឹងអាច​ប៉ះពារ​ ​ជាមួយ​កងកម្លាំង​សមត្ថកិច្ច​ ​របស់​យើង​ថែមទៀត​ផង​ ​ទើប​យើង​សម្រេច​មុន​បញ្ជូន​ជនល្មើស​ទៅ​ធ្វើត្រាប់​នៅពេល​នេះ​”​។​

​គួរ​បញ្ជាក់​ថា​ ​ជន​ដៃដល់​មានឈ្មោះ​ ​មាង​ ​វិចិត្រ​ ​ត្រូវ​បាន​កម្លាំង​នគរបាល​ចាប់ខ្លួន​នៅ​រសៀល​ថ្ងៃទី២​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​នៅ​ស្រុកកំណើត​ ​ជនសង្ស័យ​ ​ឯ​ស្រុក​មេសាង​ ​ខេត្តព្រៃវែង​។​

​ជន​ដៃដល់​បាន​សារភាព​ថា​ ​មុន​ពេល​កើតហេតុ​ជន​ដៃដល់​រូប​នេះ​ ​បាន​អង្គុយ​ផឹក​ស្រា​ស​ ​នៅផ្ទះ​បាន​កន្លះ​លីត្រ​ ​ក៏​ប្រើឲ្យ​ប្រពន្ធ​របស់​ខ្លួន​ ​ជា​ស្ដ្រី​មេម៉ាយ​កូន​ ​៥នាក់​ ​ទៅ​ទិញ​ពង​ទា​កូន​សម្រាប់​ក្លែម​។​ ​ដោយសារតែ​ប្រពន្ធ​ទៅយូរ​ពេក​ ​ខ្លួន​បាន​បន្ដ​ផឹកស្រា​រហូតដល់​មួយ​លីត្រ​កន្លះ​ ​រួច​ក៏​ដើរទៅ​តាម​ប្រពន្ធ​ស្រាប់តែ​ឃើញ​ ​ក្មេង​រងគ្រោះ​ទាំងពីរ​នាក់​ ​នៅក្នុង​ផ្ទះ​ ​ក៏​ធ្វើសកម្មភាព​ចាប់រំលោភ​ ​ហើយ​ឈាន​ទៅ​វាយសម្លាប់​ចោល​តែម្ដង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close