ដើមរដូវ​វស្សា​នេះ​ ​ជំងឺគ្រុនឈាម​កំពុង​រាតត្បាត​ខ្លាំង​នៅ​ខេត្តរតនគិរី​

​លោក​ ​មាន​ ​វណ្ណា​ ​ប្រធាន​កម្មវិធី​ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម​ ​នៃ​មន្ទីរ​សុខាភិបាល​ខេត្តរតនគិរី​ ​បានឱ្យ​ថា​ ​ជំងឺគ្រុនឈាម​ ​បាន​និង​កំពុង​រាតត្បាត​នៅ​ភូមិ​កា​ឡាន់​ញ៉ៃ​ ​ឃុំ​វើន​សៃ​ ​ស្រុក​វើន​សៃ​ ​ខេត្តរតនគិរី​។​ ​ការ​ផ្ទុះឡើង​ជំងឺគ្រុនឈាម​នេះ​មាន​ឡើង​នៅ​ចុងខែ​ឧសភា​ ​គិត​មកដល់ពេលនេះ​មាន​រយៈពេល​ ​៥ថ្ងៃ​ ​ហើយ​សរុប​មាន​ចំនួន​ ​៨៧ករណី​ ​តែ​មិន​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់អាយុ​ជីវិត​នោះ​ទេ​។​

​ជំងឺគ្រុនឈាម​ដែល​បាន​រាតត្បាត​ក្នុង​ភូមិ​សាស្រ្ត​ខាងលើ​នេះ​ ​គឺ​កើត​លើ​មនុស្ស​ទូទៅ​ ​មិនថា​ចាស់​ ​ឬ​ក្មេង​នោះ​ឡើយ​ ​ប៉ុន្តែ​ភាគច្រើន​ក្នុង៨៧ករណីនេះ​ ​គឺ​កុមារ​មាន​ ​ចំនួន​ច្រើនជាង​ ​មនុស្ស​ពេញវ័យ​ ​ហើយ​បច្ចុប្បន្ន​មន្រ្តី​ជំនាញ​កម្មវិធី​ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម​ ​បាន​ ​និង​កំពុង​ ​ពិនិត្យ​ព្យាបាល​ជំងឺ​នៅនឹង​កន្លែង​ ​២៤ម៉ោង​លើ​ ​២៤ម៉ោង​ ​ហើយ​មាន​រថយន្ត​សង្រ្គោះ​ ​២៤ម៉ោង​ ​លើ​ ​២៤ម៉ោង​ ​ដើម្បី​ត្រៀម​បង្ការ​ក្នុងករណី​ដែល​អ្នកជំងឺ​មាន​សភាព​ធ្ងន់ធ្ងរ​ដឹក​យក​មក​មន្ទីរ​ ​ពេទ្យ​បង្អែក​ខេត្ត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close