ឆេះផ្ទះប្រជាពលរដ្ឋ២ខ្នងនៅជិតផ្សារទំនប់រលក ផ្អើលសមត្ថកិច្ចអន្តរាគមន៍ទាំងយប់
សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ៨កន្លះយប់មិញនេះ មានអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋមួយករណី បានកើតឡើង នៅម្តុំជិតផ្សារទំនប់រលកស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ដោយបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង។
ក្រោយកើតហេតុសមត្ថកិច្ចផ្នែកពន្លត់អគ្គីភ័យបានចេញរថយន្តទឹកទៅអន្តរាគមន៍ជួយពន្លត់ភ្លាមៗ ដោយប្រើពេលជិតកន្លះម៉ោង ទើបអាចគ្រប់គ្រងភ្លើងមិនឲ្យបន្តឆេះរាលដាល ហើយភ្លើង បានរលត់ទៅវិញនៅម៉ោងជាង ៩យប់ថ្ងៃដដែល។
សមត្ថកិច្ចឲ្យដឹងថា អគ្គីភ័យនេះ បានបណ្តាលឲ្យផ្ទះ របស់ប្រជាពលរដ្ឋចំនួន ២ខ្នងរងការខូចខាត ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ទេ។
ចំណែកមូលហេតុ នៃការឆេះភ្លើងវិញ សមត្ថកិច្ចអះអាងជាជំហ៊ានបឋមថា អាចបណ្តាលមកពីឆ្លងចរន្តអគ្គីសនី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។