ចាប់ពីថ្ងៃស្អែក ភ្លៀងនឹងធ្លាក់ក្នុងកម្រិតមធ្យមទៅច្រើន ហើយបាតុភូតផ្គររន្ទះ និងខ្យល់កន្រ្តាក់នៅតែបន្តកើតមាន ក្រសួងស្នើឲ្យពលរដ្ឋបន្តប្រុងប្រយ័ត្ន
ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសនៅថ្ងៃនេះថា ចាប់ពីថ្ងៃទី៥ មិថុនា ស្អែកនេះ រហូតដល់ថ្ងៃទី១១ ខែមិថុនា ភ្លៀងនឹងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ ហើយកន្លែងខ្លះអាចខ្លាំងជាលក្ខណៈឡូកាល់ ដោយភាពរាយប៉ាយក៏កាន់តែធំទូលាយ។
តាមការបញ្ជាក់របស់ក្រសួងធនធានទឹក និងឧតុនិយមថា ឆ្នាំ២០១៩នេះ ជាឆ្នាំ El Nino , កម្ពុជាយើងក៏បាននឹងកំពុងទទួលនូវឥទ្ធិពលនេះផងដែរ ដោយរហូតមកដល់ពេលនេះ ឥទ្ធិពល El Nino នៅមិនទាន់បានបញ្ចប់នៅឡើយទេ គ្រាន់តែឥទ្ធិពលមានការថមថយចុះបន្តិចប៉ុណ្ណោះ ហើយបាតុភូតផ្គររន្ទះ និងខ្យល់កន្រ្តាក់ នៅតែបន្តកើតមាន។
ដូច្នេះក្រសួងស្នើដល់សាធារណៈជនជ្រាបជាព័ត៌មាន និងបន្តមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតអវិជ្ជមាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។