ជិតពីខែ ទើបឃើញប្អូនស្រី គីម ជុងអ៊ុន បង្ហាញខ្លួន បន្ទាប់ពីមានព័ត៌មានថា ទទួលទណ្ឌកម្ម
ប្អូនស្រីគីមជុងអ៊ុន បានបាត់មុខពីប្រព័ន្ធផ្សព្វផ្សាយ ក្រោយពេល រយៈពេល៥២ថ្ងៃមកហើយ ដោយមានព័ត៌មានចចាមអារាមថា នាងត្រូវរងទណ្ឌកម្ម ក្រោយជំនួបជាមួយលោកត្រាំបរាជ័យមិនមានសេក្តីប្រកាសរួម។ កន្លងមក នៅក្នុងដំណើរទស្សនកិច្ចទៅកាន់រុស្ស៊ី ក៏មិនឃើញវត្តមានរបស់ លោកស្រី Kim Yo Jong អមដំណើរដូចរាល់លើក។
លោកស្រី Kim Yo Jong ប្អូនស្រីដ៏មានអំណាចរបស់មេដឹកនាំ គីមជុងអ៊ុន និងជាមនុស្សជំនិត បំផុត របស់ បានបង្ហាញខ្លួនជាសាធារណ ក្រោយពេលមានពាក្យចចាមអារាមថា ត្រូវទទួលទណ្ឌកម្ម ដោយសារតែការរៀបចំកិច្ចប្រជុំ ជាមួយលោកត្រាំលើកទីពីរមិនទទួលបានជោគជ័យ។
សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា លោកស្រី Kim Yo Jong និងបងប្រុស គីមជុងអ៊ុន បានចូលរួមពីធី សម្តែង ដែលមានឈ្មោះថា«ដីរបស់ប្រជាជន» បានរៀបចំឡើយនៅក្នុង ពហុកីឡដ្ឋានក្នុងទីក្រុងព្យុងយ៉ាងកាលពីថ្ងៃទី២ខែមិថុនាកន្លងមក។ លោកស្រី Kim Yo Jong បានអវត្តមានតាមប្រព័ន្ធផ្សព្វផ្សាយ តាំងពីខែមេសា មកទលពេលនេះ។
លោកស្រី Kim Yo Jong បានដើរតួនាទីជាលេខាផ្ទាល់របស់មេដឹកនាំគីមជុងអ៊ុន ។លោកស្រី Kim Yo Jongតែងតែបង្ហាញខ្លួន នៅក្បែមេដឹកនាំ កូរ៉េខាងជើង ជានិច្ច រាល់ពេលបំពេញទស្សនកិច្ចទៅក្រៅប្រទេស ពេសេសគឺជំនួប ជាមួយលោកត្រាំពីលើក កន្លងមក ក៏ដូចជា ជំនួប ជាមួយចិន និង កូរ៉េខាងត្បូង ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។